Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងចម្រុះ​ប្រចាំ​គោលដៅ​ត្រួតពិនិត្យ​ច្រកចេញ​-​ចូលក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៧​នាក់ (​ស្រី​៥​នាក់​) ធ្វើដំណើរ​មកពី​ខេត្ត​ព្រះសីហនុ និង​ជនជាតិខ្មែរ​ចំនួន​១​នាក់ ជា​អ្នក​នាំ​ផ្លូវ​បន្ត​តាម​ម៉ូតូ​

ខេត្ត​កែប​៖ នៅ​ល្ងាច​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១ កម្លាំងចម្រុះ​ប្រចាំ​គោលដៅ​ត្រួតពិនិត្យ​ច្រកចេញ​-​ចូលក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប លើផ្លូវ​ជាតិ​លេខ​៣៣ ត្រង់ចំណុច​ព្រំប្រទល់​កំពត​-​កែប បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន ០៧​នាក់​(​ស្រី ០៥​នាក់​) ធ្វើដំណើរ​មកពី​ខេត្ត​ព្រះសីហនុ និង​ជនជាតិខ្មែរ​ចំនួន ០១​នាក់ ជា​អ្នក​នាំ​ផ្លូវ​បន្ត តាម​ម៉ូតូ​ពី​ខេត្តកំពត​ឆ្ពោះ​មក​ខេត្ត​កែប តាម​ផ្លូវលំ​ដើម្បី​គេច​ពី​ប៉ុស្តិ៍​ត្រួតពិនិត្យ ក្នុង​គោលដៅ​ទៅកាន់​ប្រទេស​វៀតណាម​។

​ក្រោយ​ឃាត់ខ្លួន ជនជាតិ​វៀតណាម​ទាំងនោះ ត្រូវបាន​នាំទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ដើម្បី​បន្ត​នីតិវិធី​ប្រគល់ជូន​មន្ទីរ​សុខាភិបាល​ខេត្ត​បញ្ជូនទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​រងចាំ​យក​សំណាក​វត្ថុ​វិភាគ ចំណែក​ជនជាតិខ្មែរ​ជា​អ្នកផ្តល់​មធ្យោបាយ​នាំ​ផ្លូវ ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​។​

​ឯកឧត្តម​អភិបាលខេត្ត​កែប បាន​ក្រេ​ី​ន​រំលឹក និង​ណែនាំ​បន្ថែម ដល់​កងកម្លាំង​សមត្ថកិច្ច​បន្ត​ការ​រឹតបន្តឹង​ឲ្យ​បាន​តឹងរឹង​បន្ថែមទៀត និង​សុំ​ការចូល​រួមសហការ ពី​បងប្អូន​ប្រជាពលរដ្ឋ ដែល​នៅ​តំបន់​ក្រហម និង​តំបន់​បិទ​ខ្ទប់ សូមកុំ​ធ្វើការ​ចល័ត​ចេញ ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ ពិសេស​កុំ​យក​គំរូ​តាម​ករណី​ខាងលើ ព្រោះ​ការ​លួច​គេច មិនអាច​រួច​ផុតពី​កម្លាំង​សមត្ថកិច្ច​បានទេ ហើយ​ត្រូវ​ប្រឈម​នឹង​ការអនុវត្ត​វិធានការ​ច្បាប់ និង​វិធានការ​សុខាភិបាល​ផងដែរ​៕​

រក្សាសិទ្ធិដោយ ៖ សួង សាម​

×