Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​មូលដ្ឋាន​ស្រុក​ភ្នំស្រួច ប​ង្ក្រា​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ឃាត់ខ្លួន រួមទាំង​វត្ថុតាង​

កំពង់ស្ពឺ​៖ ដោយមាន​ការ​ច​ង្អុ​រ​បង្ហាញ ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន មេបញ្ជាការ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ ស្រុក​ភ្នំស្រួច ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី យស ឌី ណា មេ​បញ្ជ​ការ នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះសំណាក់ មុំ​ហេង ហេង ស្ថិតក្នុង​ភូមិ​ទី​៤ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច កម្លាំង​មូល​ដ្ធា​ន​ស្រុក បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ មានឈ្មោះ តិ ខេ​ម ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ត្រពាំង​មាន់ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ករណី​ជួញ ដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ក្នុងនោះ​កម្លាំង​បាន​ដកហូត​សម្ភា​រះ រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​សរ ចំនួន​០៩​កញ្ចប់ ស្មើ​និង ៨.៤០g , ម៉ូតូ​០១​គ្រឿង ប្រភេទ​HONDA.MSX ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ , ថង់​ច្រកថ្នាំ​ចំនួន​០២​ដុំ , ដប​ជក់​ចំនួន​០១ , ដែកកេស​ចំនួន​០២ , កន្ត្រៃ​ចំនួន​០១ , ទូរ​សព្ទ​ចំនួន​០១ ។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​បាន​បញ្ជូន​ខ្លួន​មកកាន់​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខេត្ត ដើម្បី​បន្ត​និតិ​វិធី ៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×