Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថខេត្តកំពត បញ្ជូនក្រុមអ្នកញៀនល្បែងស៊ីសងខុសច្បាប់ ចំនួន៥នាក់ទៅកាន់តុលាការ

កំពត ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពត ចុះបង្ក្រាបការប្រមូលផ្តុំលេង ល្បែងស៊ីសងខុសច្បាប់
កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអង្គរជ័យ បានចុះបង្ក្រាបការប្រមូលផ្តុំលេងល្បែងស៊ីសងខុសច្បាប់ និងមិនគោរពបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល នៅចំណុចផ្ទះឈ្មោះ អ៊ុក យើន ភេទស្រី អាយុ៦០ឆ្នាំ នៅភូមិឬស្សីដុំ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។

ឃាត់ខ្លួនជនសង្ស័យ ចំនួន៥នាក់ ដូចមានឈ្មោះ៖
១-ឈ្មោះ អ៊ុក យើន ភេទស្រីអាយុ៦០ឆ្នាំមុខរបរ កសិករ ( ម្ចាស់ផ្ទះ )
២-ឈ្មោះ អ៊ុក ញ៉ាញ់ ភេទ ស្រី អាយុ៥៩ ឆ្នាំ មុខរបរ កសិករ
៣-ឈ្មោះ ពេជ្រ ខន ភេទស្រី អាយុ៤២ឆ្នាំ មុខរបរ កសិករ
៤-ឈ្មោះ អ៊ុក យ៉ាត ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរ កសិករ
៥-ឈ្មោះ លឹម លឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ កសិករ។

ជនសង្ស័យបានឃាត់ខ្លួនបញ្ជូន ទៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី៕រក្សាសិទ្ធិដោយ៖សួង សាម

×