Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បែកធ្លាយ រឿងអាស្រូវ នាំកូនចៅផឹកស៊ី យ៉ាងសប្បាយអឺងកង នៅក្នុងបរិវេន មន្ទីរសុខាភិបាល

ខេត្តបន្ទាយមានជ័យ ៖ លោកឡេ ច័ន្ទសង្វាត បានឡើងធ្វើប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ កាលពី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ កន្លងមក មិនទាន់ បានកន្លះឆ្នាំផង ស្រាប់តែបែកធ្លាយ រឿងអាស្រូវ នាំកូនចៅផឹកស៊ី យ៉ាង សប្បាយ អឺងកង នៅក្នុងបរិវេន មន្ទីរ សុខាភិបាល។

ប្រភពច្បាស់ការមួយ បានបញ្ជាក់មកថា លោក ប្រធានមន្ទីរសុខាភិបាលខេត្ត នាំកូនចៅផឹកស៊ីនៅក្នុងបរិវេន មន្ទីរ សុខាភិបាល ក្នុងថ្ងៃចូលឆ្នាំ ដែលរដ្ឋាភិបាល ធ្វើការ ហាមឃាត់ ជាដាច់ខាត ក្នុងពេលកំពុងផ្ទុះ ជម្ងឺកូវីដ១៩ ខ្លាំង នៅក្នុង សហគមន៍ ដែលផ្គើនទៅ នឹង អនុសាសន៍ របស់សម្តេច។

ប្រភពច្បាស់ការដដែល បានឲ្យដឹងទៀតថា កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២១ ថ្មីៗនេះ មានមន្ត្រីសុខាភិបាល និងបុគ្គលិកពេទ្យ ជាច្រើននាក់ បាននាំគ្នាផឹក ស៊ី នៅក្នុងបរិវេនមន្ទីរសុខាបាល ខេត្តបន្ទាយមានជ័យ យ៉ាងសប្បាយ អឺងកង ធ្វើឲ្យប្រជាពលរដ្ឋ រស់នៅម្តុំនោះ បាននាំគ្នាថត ហើយបង្ហោះ យ៉ាងព្រោងព្រាត ដែលហាន ប្រឆាំង និងសេចក្តីជូនដំណឹង របស់ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងសម័យ រដ្ឋាភិបាល មន្ត្រីរាជការ កងកំលាំងទាំង៣ ប្រជាពលរដ្ឋនាំគ្នាំប្រឆាំង និង ជម្ងឺ ដ៏កាចសាហាវ កូវីដ១៩ ដែលកំពុងឆ្លងនៅតាមសហគមន៍។

យ៉ាងណាម៉ិញបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ដល់ ប្រជាពលរដ្ឋ និង មន្ត្រីរាជការគ្រប់ផ្នែកគ្រប់ស្ថាប័ន ទាំងអស់ នៅក្នុងព្រះរាជា ណា ចក្រកម្ពុជា មិនឲ្យមានការជួបជុំគ្នា ផឹកស៊ីជួបជុំគ្នាច្រើន គ្រប់បែបយ៉ាង ទាំងអស់ ព្រោះខ្លាចឆ្លង ជំងឺកូវីដ.១៩ ។ ដោយឡែកគេសង្កេតឃើញថា លោក ឡេ ច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ធ្វើសកម្មភាព ផ្គើន និងអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាលទៅវិញ ដោយបានជួបជុំគ្នា ផឹកស៊ី ជាមួយបុគ្គលិកពេទ្យកូនចៅក្រោមឱវាទ នៅក្នុង បរិវេណ មន្ទីរ សុខាភិបាល ខេត្តបន្ទាយមានជ័យ យ៉ាងសប្បាយអឺងកង ជាក់ស្ដែងដូច ឃើញ នៅក្នុងរូបភាពនេះស្រាប់ ។

ក្នុងនោះ មានប្រជាពលរដ្ឋ រិះគន់ថា តើក្រសួងសុខាភិបាល គួរចាត់វិធានការ យ៉ាង ណាជាក់ស្តែងដូចឃើញក្នុងរូបភាពនេះស្រាប់ ដែលហ៊ានប្រឆាំង និង សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តបន្ទាយមានជ័យលេខ ២៤៩ /២១សជណ ចុះថ្ងៃទី ១៥ មេសា ឆ្នាំ ២០២១ ជាពិសេស ប្រឆាំង អនុសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ។

ពាក់ព័ន្ធ និងរឿងធំទាំង២នេះ ភ្នាក់ងារ យើង បានធ្វើការទំនាក់ទំនង លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដើម្បី ធ្វើការ ស្រាយ ផងដែរ ប៉ុន្តែ ខលចូលដំបូង មិនលើក ខលចូលលើកទី២ បែរជាកូនចៅលើកថា មេកំពុងជាប់ប្រជុំ។

គួរបញ្ជាក់ថា ថ្មីៗនេះ លោក ឡេ ច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ ត្រូវបានបណ្តាញ សារព័ត៌មាន ក្នុងស្រុកមួយ ចំនួន បានចុះផ្សាយ ភាព មិនប្រក្រតីមួយចំនួន រឿង ស៊ីដាច់ លុយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងបុគ្គលិក ជាប់កិច្ចសន្យា បើចង់ជាប់ចូល ក្របក្របខណ្ឌ ជាគ្រូពេទ្យ កំពុងតែក្តៅគគុក មិនទាន់ចប់ផង ឥលូវ លេច ធ្លាយ រឿងផឹកស៊ី ក្នុងមន្ទីរសុខាភិបាល មួយករណីទៀត ។

តើបញ្ហានេះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នឹងមានវិធាន ការបែបណាចំពោះទង្វើផ្គើនផឹកស៊ី របស់លោក ឡេ ច័ន្ទសង្វាត ប្រធាន មន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ រួមទាំងបក្សពួកមួយចំនួន ក្នុងឱកាស ចូលឆ្នាំ ដែលផ្គើន នឹងអនុសាសន៍របស់សម្តេចនោះ៕រក្សាសិទ្ធិដោយ៖ចាន់ថន

×