Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចក្រឡាហោម ស ខេង ឧបត្ថម្ភថវិកា៣៤៨,៣២០,០០០រៀល ដល់កងកម្លាំងនគរបាលជាតិ ១២៤៤នាក់

ភ្នំពេញ ៖​ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឧបត្ថម្ភថវិកា ជាង ៣០០លានរៀល ជូនកងកម្លាំងនគរបាលជាតិ ជាង ១២០០នាក់ កំពុងការពារតាមគោលដៅ និងប្រចាំការត្រៀមអន្តរាគមន៍ ក្នុងដំណាក់កាលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។ នេះបើយោងតាមលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ផ្ញើជូននាយឧត្តម សេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការជាតិនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។

យោងតាមលិខិតរបស់សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូននាយឧត្តម សេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការជាតិនៅថ្ងៃទី២២ ខែមេសា នេះ បានឲ្យដឹងថា ” ដើម្បីជាការ លើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិចំនួន ១,២៤៤នាក់ ដែលកំពុងការពារតាមគោលដៅ និងប្រចាំការត្រៀមអន្ដរាគមន៍ ក្នុងដំណាក់កាលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ខ្ញុំសូមឧបត្ថម្ភនូវថវិកាចំនួន ៣៤៨,៣២០,០០០រៀល បន្ថែមលើគោលរបប ដែលបានឧបត្ថម្ភជាហូរហែរកន្លងមកហើយ។
សូម ឯកឧត្តម នាយឧត្ដមសេនីយ៍ ចាត់ចែងបែងចែកថវិកានេះជូនដល់បងប្អូនកងកម្លាំង ដោយក្នុង០១នាក់ ទទួលបានថវិកាចំនួន ២៨០,០០០រៀល ” ៕ រក្សាសិទ្ធិដោយ: ចេស្តារ

×