Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលម្នាក់ មិនមែនជាមន្ត្រីកងរាជអាវុធហត្ថ ផឹកស៊ីស្រវឹង បង្កការអុកឡុក ត្រូវបានកំលាំងនគរបាលធ្វើការឃាត់ខ្លួន

ភ្នំពេញ៖ បុគ្គលនេះមិនមែនជាមន្ត្រីកងរាជអាវុធហត្ថនោះទេដែលស្លៀកឯកសណ្ឋានជាកងរាជអាវុធហត្ថ និងបានផឹកស៊ីស្រវឹង បង្កការអុកឡុក ត្រូវបានកំលាំងនគរបាលធ្វើការឃាត់ខ្លួន យកទៅកាន់អធិការខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ។

លោកអេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងថា នៅវេលាម៉ោង២០នង០០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅចំណុច ហ្គ្រេន ភ្នំពេញ ស្ថិតនៅភូមិ ឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានករណីបុរសម្នាក់ ពាក់អាវមានឡូហ្កូ អ.ហ (សូមបញ្ជាក់ថា បុគ្គលនេះមិនមែនជាមន្ត្រីកងរាជអាវុធហត្ថនោះទេ) និងបានផឹកស៊ីស្រវឹង បង្កការអុកឡុក ត្រូវបានកំលាំងនគរបាលធ្វើការឃាត់ខ្លួន យកទៅកាន់អធិការខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ។ បុរសរូបនោះ មាន ឈ្មោះ គង់ ចាន់មុនី អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសែនសុខ១ សង្កាត់ឃ្មួញ ត្រូវនគរបាលអប់រំឲ្យត្រឡប់ទៅផ្ទះវិញ ។

លោកថា វេលាម៉ោង១០:០០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅតាមបណ្តាយផ្លូវសុធារស ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានករណីបុរសម្នាក់ ស្មារតីមិនប្រក្រតី រត់ម៉ូតូកង់បី មិនគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ដោយមិនពាក់ម៉ាសនៅទីសាធារណៈ និងមិនគោរពវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល ធ្វើដំណើរលើដងផ្លូវដោយ គ្មានលិខិតបញ្ជាក់ ត្រូវបានកម្លាំងកងអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការការជាមួយកម្លាំង មូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ធ្វើការឃាត់ខ្លួននិងបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ តាមការណែនាំ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×