Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បេីកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់​ ជេរប្រមាទ​ និងវាយបង្ករបួសស្នាមមកលេីសមត្ថកិច្ច​ ត្រូវតុលាការចេញដីការឃុំខ្លួន

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថាបុរសម្នាក់ឈ្មោះ​ ខៀវ​ ចាន់សុភក្ត្រា​ ដែលបានបេីកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់​ ជេរប្រមាទ​ និងវាយបង្ករបួសស្នាមមកលេីសមត្ថកិច្ច​ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីការឃុំខ្លួន​ និងត្រូវបានសមត្ថកិច្ចបញ្ជូន ទៅពន្ធនាគារ កាលពីរសៀលថ្ងៃទី២២​ ខែមេសា​ ឆ្នាំ២០២១​។

សូមបញ្ជាក់ថាបុរសម្នាក់ឈ្មោះ​ ខៀវ​ ចាន់សុភក្ត្រា​ អាយុ៣១ឆ្នាំ​ ត្រូវបានសមត្ថកិច្ចនៃអធិការខណ្ឌជ្រោយចង្វារ ធ្វេីការឃាត់ខ្លួននៅព្រឹកថ្ងៃ២០​ ខែមេសា​ ឆ្នាំ២០២១​ ដោយការបេីកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់ ​នៅគោលដៅរង្វង់មូលតាព្រហ្ម​ ខណ្ឌជ្រោយចង្វារ ដោយបានជេរប្រមាទមេីលងាយ និងវាយបង្ករបួសស្នាមមកលេីសមត្ថកិច្ច​ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×