Thursday, December 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លួចម៉ូតូបាន២ថ្ងៃ រកកន្លែងលក់មិនបានសមត្ថកិច្ចក្របួចបានម្នាក់ ចំណែកបក្ខពួកម្នាក់ទៀត កំពុងតែរត់គេចខ្លួន

ភ្នំពេញ ៖ តាមការបញ្ជាក់ពីនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១២និង៤០នាទីយប់ មានជនសង្ស័យ២នាក់ បានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងទៅបាត់ ត្រង់ចំណុចខាងមុខឃ្លាំងដែក ផ្លូវបេតុង ស្ថិតនៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជាកម្មសិទ្ធរបស់ជនរងគ្រោះឈ្មោះ ងួន រិទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីពន្ធនាគារ ទីលំនៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ ពូន កុសល ហៅ សល់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកCBR ពណ៌ទឹកក្រូច ពាក់ផ្លាកលេខភ្នំពេញ1HM-5777 មានលេខតួ MLHNC5175F 5101503 និងលេខម៉ាស៊ីន NC51E-4101503 ចំនួន០១គ្រឿង ។

ហេតុការណ៍ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៧និង១០នាទី ជនរងគ្រោះឈ្មោះ ងួន វិទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ បានទុកម៉ូតូម៉ាកហុងដាCBR ពណ៌ទឹកពាក់ផ្លាកលេខភ្នំពេញ1HM-5777 មានលេខតួ MLHNC5175F 5101503 និងលេខម៉ាស៊ីន NC51E-4101503 នៅខាងមុខឃ្លាំងដែក ជាប់របងផ្ទះ ស្ថិតនៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយជាប់រវល់ធ្វើកម្មវិធីបុណ្យសពបងថ្លៃ ទើបមិនបានយកម៉ូតូចូលផ្ទះ ហើយក៏មិនបានចាក់សោរកត្រឹមត្រូវដែរ ។ រហូតដល់វេលាម៉ោង០៦និង១០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ជនរងគ្រោះបានមកយកម៉ូតូស្រាប់តែបាត់ម៉ូតូម៉ាកខាងលើ ពីកន្លែងទុក ហើយជនរងគ្រោះក៏បានឆែកមើលកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅជុំវិញផ្ទះជនរងគ្រោះ បានឃើញជនសង្ស័យចំនួន០២នាក់ ទី១ឈ្មោះ ពូន កុសល់ ហៅ សល់ ភេទប្រុស អាយុ២៣ឆ្នាំ ទី២ឈ្មោះ ធូ ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកធ្វើសកម្មភាពលួចម៉ូតូម៉ាកខាងលើ នៅវេលាម៉ោង១២និង៤០នាទី យប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ រួចជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ រកម៉ូតូម៉ាកខាងលើ និងជនសង្ស័យយកមកធ្វើការសាកសួរ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ បន្ទាប់មកនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី សមត្ថកិច្ចជំនាញបានរកឃើញម៉ូតូម៉ាកខាងលើរបស់ជនរងគ្រោះ ដែលជនសង្ស័យយកទៅលាក់ទុកនៅដីឡូតិ៍គ្មានលេខ ស្ថិតនៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយសមត្ថកិច្ចបានចាប់យកម៉ូតូនោះមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស រួចបានជូនដំណឹងទៅជនរងគ្រោះឱ្យមកមើលម៉ូតូស្គាល់ថាពិតជារបស់គាត់ (ជនរងគ្រោះ) មានឯកសារបញ្ជាក់កម្មសិទ្ធម៉ូតូត្រឹមត្រូវ ប្រាកដមែន ទើបសមត្ថកិច្ចយើងប្រគល់ម៉ូតូម៉ាកខាងលើ ឱ្យជនរងគ្រោះយកទៅប្រើប្រាស់វិញតែម្តង ។ រហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ពូន កុសល់ ហៅ សល់ បានត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេ (ជនសង្ស័យ) និងបក្ខពួកឈ្មោះ ធូ ពិតជាបានធ្វើសកម្មភាពលួចម៉ូតូម៉ាកខាងលើ របស់ជនរងគ្រោះប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕រក្សាសិទ្ធិដោយ ៖សួង សាម

×