Thursday, December 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដកឋានន្តរស័ក្តិផ្កាយពីរ ពីលោក ស៊ុំ ពៅ និងបណ្តេញចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដកឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ និងលុបឈ្មោះ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ចំពោះឧត្តមសេនីយ៍ទោ ស៊ុំ ពៅ អត្តលេខ ០២៣៦៣២ នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

ការចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដកឋានន្តរស័ក្តិផ្កាយពីរ ពីលោក ស៊ុំ ពៅ បានធ្វើឡើងតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

អតីតផ្កាយពីរ ស៊ុំ ពៅ មានតួនាទីជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។

អតីតផ្កាយពីរយោធារូបនេះ និងនិងបក្ខពួកចំនួន ៦នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីរត់ពន្ធមនុស្ស ពោលគឺនាំជនជាតិចិនចំនួន ២៨នាក់ឆ្លងដែនខុសច្បាប់នៅចំណុចសណ្ឋាគារ ធីធីភី ១ (TTP 1) ស្ថិតក្នុងភូមិ បាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងកាលពីទៀបភ្លឺថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ៖ចេស្តារ

×