Thursday, December 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្គើននិងឌឺដងដាក់សមត្ថកិច្ច ៖ ឃាត់ខ្លួនអ្នករត់ម៉ូតូកង់បីម្នាក់ មិនគោរពតាមវិធានការ បិទខ្ទប់របស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ អ្នករត់ម៉ូតូកង់បីម្នាក់បានផ្គើន និងឌឺដងដល់សមត្ថកិច្ច ខណៈដែលខ្លួនមិនគោរព តាមវិធានការបិទខ្ទប់ របស់រាជរដ្ឋាភិបាល ដោយចេញក្រៅលំនៅដ្ឋាន និងធ្វើដំណើរលើដងផ្លូវគ្មានលិខិតអនុញ្ញាត។ ដោយសារតែការឌឺដង និងមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច អ្នករត់ម៉ូតូកង់បីរូបនោះ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅតាមបណ្តាយផ្លូវសុធារស ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍ របស់អាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា នៅពេលដែលកម្លាំង គ.អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ បានល្បាតក្នុងភូមិសាស្ត្រខណ្ឌចំការមន ដល់ចំណុចខាងលើ ក៏បានឃើញបុរសខាងលើ កំពុងតែអង្គុយលើម៉ូតូរ៉ឺម៉កកង់បី ខណៈនោះកម្លាំងគ.អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានណែនាំពីវិធានការរបស់រាជរដ្ឋាភិបាល ទៅកាន់បុរសនោះដើម្បីចូលរួមបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ប៉ុន្តែបុរសរូបនោះមិនត្រឹមតែមិនស្ដាប់នូវការណែនាំនោះទេ ថែមទាំងបានប្រើកាយវិការមិនសមរម្យ ឌឺដងមកលើសមត្ថកិច្ចកំពុងអនុវត្តច្បាប់ទៀតផង ឃើញដូច្នោះ កម្លាំងគ.អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ បានសហការការជាមួយកម្លាំង មូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ធ្វើការឃាត់ខ្លួន បុរសម្នាក់នោះ បញ្ជូនទៅ ទៅមន្ទីសង្គមកិច្ចរាជធានីភ្នំពេញ តាមការណែនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដើម្បីធ្វើការអប់រំនិងផាកពិន័យតាមច្បាប់៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×