Thursday, December 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច បង្ក្រាបឈើប្រជាពលរដ្ឋ ទុកសង់ផ្ទះ

ស្ទឹងត្រែង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថ និងរដ្ឋបាលព្រៃឈើ ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការ ចុះដកហូតឈើជាច្រើនម៉ែត្រគុបក្នុងផ្ទះប្រជាពលរដ្ឋ នៅភូមិច្រប់ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២២ខែមេសា ឆ្នាំ២០២១។

ភរិយាម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី ២៣ខែមេសាថា ឈើជាច្រើនម៉ែត្រគុបដែលបានទិញមកទុក ដើម្បីសង់ផ្ទះស្នាក់នៅត្រូវបានកម្លាំងសមត្ថកិច្ច ចុះទៅបង្ក្រាបដឹកជញ្ជូនយកទៅស្នាក់ការរដ្ឋបាលព្រៃឈើអស់ហើយ។
ម្ចាស់ផ្ទះបានអះអាងទៀតថា ទូរស័ព្ទរបស់គាត់មួយគ្រឿង ត្រូវបានសមត្ថកិច្ចដកហូត ខណៈពេលថតរូបភាពពីសកម្មភាពសមត្ថកិច្ច ចុះទៅចាប់ឈើក្នុងផ្ទះគាត់។ ប្រហែល 30 នាទីក្រោយ ទើបសមត្ថកិច្ចយកទូរស័ព្ទប្រគល់ឱ្យវិញ។ ថែមទាំងបានកសាងសំណុំរឿងចោទថា បង្ក្រាបការសន្និធិឈើដោយគ្មានលិខិត អនុញ្ញាត ។

កម្លាំងជំនាញបានដឹកជញ្ជូនឈើ មករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ មិនទាន់វាស់វែងនៅឡើយទេ។

របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ទីតាំងសន្និធិឈើឈ្មោះ អៀង សារ៉ាត់ (ហៅណាត) ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការមានទីលំនៅកន្លែងកើតហេតុខាងលើ ។
ក្រៅពីករណីបង្ក្រាបឈើធ្វើផ្ទះនោះ សមត្ថកិច្ចបានចោទប្រកាន់ទៀតថា ម្ចាស់ទីតាំងមិនគោរពវិធានរដ្ឋបាល ក្នុងផ្ទះបើកកន្លែងផឹកស៊ីលក់គ្រឿងក្លែម និងប្រព្រឹត្តបទល្មើសប្រើប្រាស់ រថយន្តម៉ាក ford renger ពណ៌ស ពាក់ផ្លាកលេខអង្គការ OI -6794 ដើរផឹកស្រានៅតាមភូមិ។

ឈ្មោះ អៀង សារ៉ាត់ ប្រជាពលរដ្ឋធម្មតា បានទិញរថយន្តដែលប្រើប្រាស់ផ្លាកលេខអង្គការពីឈ្មោះ ឈន ណាតយកទៅជិះខុសទៅនឹងលក្ខន្តិកៈច្បាប់។ បច្ចុប្បន្នមន្ត្រីជំនាញឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅអយ្យការអមសាលាដំបូងខេត្ត៕រក្សាសិទ្ធិដោយ:សំណាង

×