Thursday, December 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកម៉ូតូសណ្តោងរុឺម៉កគេចទឹកនៅលើផ្លូវ ជ្រុលចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៤នាក់

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ និង ៤នាក់ទៀតរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយបើកម៉ូតូសណ្ដោងរុឺម៉ក ក្នុងល្បឿនលឿនគេចទឹកនៅលើផ្លូវ ជ្រុលចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលអោយក្រឡាប់រ៉ឺម៉កសង្កត់ស្លាប់អ្នកជិះពីក្រោយម្នាក់។

ហេតុការណ៍នេះបង្កភាពភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥ និង ៣០នាទីព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ 6A ក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ខណៈដែលជនរងគ្រោះដែលបានស្លាប់ មានជនឆ្លៀតឱកាសមកធ្វេីជាជួយរួចយកកាបូបលុយទៅបាត់ តែត្រូវប្រជាពលរដ្ឋថតបាន។

តាមប្រភពព័ត៌មាននៅនឹងកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញ បុរសម្នាក់រួមទាំងអ្នកដំណើរ ៤នាក់ទៀត បានបើកម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1BH-5412 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ 6A ទិសដៅពីត្បូងទៅជើង ខណៈពេលមកដល់ចំណុចកើតហេតុ ដោយសារជិះគេចទឹកដែលដក់នៅលើផ្លូវ ស្រាប់តែជ្រុលល្បឿនរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យអ្នកបើក និង អ្នករួមដំណើ ខ្ទាតចេញពីម៉ូតូសណ្ដោងរ៉ឺម៉ក រហូតបុរសជិះខាងក្រោយម្នាក់ ដួលបោកក្បាលក្រឡាប់រម៉កសង្កត់ស្លាប់ម្នាក់ភ្លាមៗ និង ៤នាក់ទៀតរងរបួសធ្ងន់ស្រាល បានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះដល់ទីតាំងកើតហេតុ រួចទំនាក់ទំនងទៅរថយន្តសង្គ្រោះ ដើម្បីដឹកសាកសព យកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិ មកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ សារឿន

×