កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងជា១០និង២០នាទី នេះ កម្លាំងនគរបាល និងអាវុធហត្ថខេត្តកំពង់ឆ្នាំង និងអាជ្ញាធរមូលដ្ឋាន បានព្យាយាមលួងលោម ប្ដីប្រពន្ធ ដែលបានចូលមកស្នាក់នៅ ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពី៥ថ្ងៃមុន ដែលល្មើសនឹងបម្រាមគោចររបស់រាជរដ្ឋាភិបាល ។
ប៉ុន្តែបុរសរូបនេះ មិនបានសហការ ជាមួយអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចឡើយ ដើម្បីទៅធ្វើចត្តាឡីស័ក និងពិនិត្យសំណាក បុរសរូបនេះ បានចាប់ប្រពន្ធរបស់ខ្លួន ធ្ធ្វើជាចំណាត់ខ្មាំងថែមទៀតផង ខណៈដែលប្រពន្ធបានយល់ព្រម តាមអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចទៅធ្វើចត្តាឡីស័ក ហើយករណីខាងលើនេះ រហូតធ្វើឲ្យសមត្ថកិច្ចប្រើនូវវិធានការជាបន្ទាន់ដើម្បីនាំខ្លួន ទៅចត្តាឡីស័កនិងពិនិត្យយកសំណាក។
បច្ចុប្បន្ន ប្ដីប្រពន្ធខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ និងគ្រូពេទ្យនាំយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង តាមរថយន្តជាបន្ទាន់ផងដែរ៕ រក្សាសិទ្ធិដោយ៖មីដា







