កំពង់ស្ពឺ ៖ ជនបរទេស សញ្ជាតិ ចិន ១៨នាក់ ស្រី ០១នាក់ និងជនជាតិ ខ្មែរ ០២នាក់ ជាអ្នកបើកបរ ដឹកគេចចេញ ពី តំបន់ក្រហម Lock down ក្នុងរាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៨និង០០នាទីយប់ ម្ដុំវត្ដមហាមន្ដ្រី ស្ដាតអូរឡាំពិក សណ្ឋាគារ ភ្នំពេញ អ៊ែរ៉ា កាលពីព្រឹកថៃ្ងសុក្រ ទី២៣ ខែមេសា ឆ្នាំ ២០ ២ ១ នៅចំណុច ភូមិ ពោធិកោង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ។
តាមអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកំណត់អំពីការធ្វើដំណើរចាកចេញពីតំបន់ក្រហម Lock down ក្នុងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្ដកណ្ដាល គឺត្រូវបានបិទខ្ទប់ទាំងស្រុង ដោយមិនអនុញ្ញាតជាដាច់ខាត (លើកលែងការធ្វើដំណើររបស់សមត្ថកិច្ច -និងអ្នកមានភារកិច្ចចាំបាច់បន្ទាន់មួយចំនួន) ប៉ុណ្ណោះក្រៅពីនោះ គឺមិនអនុញ្ញាតឱ្យ ធ្វើដំណើរចេញ -ចូល ។
លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាល ខេត្ដកំពង់ស្ពឺ បានឱ្យដឹងថា ជនបរទេសសញ្ជាតិចិន ១៨នាក់ និងជនជាតិខ្មែរ ០២នាក់ គឺពិតជាបានសមត្ថកិច្ចឃាត់ខ្លួននិងបានបញ្ជូនមកទីតាំង មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា -កូរ៉េ នៅក្រុងច្បារមន ដើម្បីគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ដកំពង់ស្ពឺ អនុវត្តវិធានការផាកពិន័យអន្ដរការណ៍ ក្នុងករណីជនបរទេសទាំងនោះ មានគោលដៅក្រុមហ៊ុនច្បាស់លាស់ គឺប្រគល់ជូនក្រុមហ៊ុនកទៅគ្រប់គ្រង រីឯអ្នកល្មើសនិងវិធានការរដ្ឋបាល ក្នុងអំឡុងពេលអនុវត្ត វិធានការសុខាភិបាល ទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ -១៩ វិធានការ Lock down គឺត្រូវកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចំណាត់ការនីតិវិធីបន្ដ។
បច្ចុប្បន្នជនជាតិចិនទាំង ១៨នាក់ ត្រូវបានក្រុមការងារ របស់រដ្ឋបាលខេត្ដកំពង់ស្ពឺ ធ្វើការផាកពិន័យអន្ដរការណ៍និងអ្នកពាក់ព័ន្ធកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ









