Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីយោធាម្នាក់ បាញ់ប្រហារកម្មករជៀតជ័រកៅម្នាក់ បណ្តាលឲ្យស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

រតនគិរី ៖ មន្ត្រីយោធាម្នាក់បាញ់ប្រហារកម្មករជៀរជ័រកៅស៊ូ ដោយមិនញញើតដៃ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ក្រោយពេលដែលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិគងយុគ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ជនដៃដល់ដែលជាឃាតករខាងលើមានឈ្មោះ លី ចេងជាង មុខរបរជាមន្ត្រីយោធា បានប្រើកាំភ្លើងខ្លីម៉ាកK59 បាញ់ទៅលើជនរងគ្រោះចំនួន៣គ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ ហើយក្រុមគ្រួសារបានដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ តែអកុសលជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញអន្តរាគមន៍ និងកម្លាំងព្រហ្មទណ្ឌអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ចុះទៅឃាត់ខ្លួនខ្មាន់កាំភ្លើងខាងលើ មកធ្វើការសាកសួរបន្តតាមនីតិវិធី។

បច្ចុប្បន្នជនសង្ស័យកំពុងតែឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ រហូតមកដល់ពេលនេះផងដែរ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលជនសង្ស័យខាងលើ បាញ់សម្លាប់កម្មកររូបនេះ ផ្តើមចេញមកពីករណី និងមូលហេតុអ្វីនោះទេ ព័ត៌មានលំអិតអង្គភាព CEN និងធ្វើការផ្សាយជូននៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សួង សាម

×