Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាបឈើជាច្រើនម៉ែត្រគុប នៅព្រៃចម្ការកៅស៊ូមួយកន្លែង

ស្ទឹងត្រែង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថ ចុះសហការជាមួយរដ្ឋបាលព្រៃឈើ បង្រ្កាបទីតាំងស្តុកឈើអារគ្រឿងប្រភេទលេខ១ និងលេខ២ជាច្រើនម៉ែត្រគុប នៅចម្ការកៅស៊ូមួយកន្លែងស្ថិតក្នុងភូមិរិទ្ធីសែនជ័យ១ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ នៅថ្ងៃទី ២៥ខែមេសាឆ្នាំ ២០២១។

លោក លី គន នាយផ្នែករដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ឈើដែលសមត្ថកិច្ចចុះទៅបង្ក្រាបនោះ គឺជាឈើសន្ធិគ្មានការអនុញ្ញាតដឹកជញ្ជូន ពីជំនាញរដ្ឋបាលព្រៃឈើ។ គ្មានអ្នកចេញមុខទទួលខុសត្រូវដោយស្តុកទុកជាច្រើនគំនរ ក្នុងដីចម្ការកៅស៊ូមួយកន្លែង។ តាំងពីព្រឹករហូតមកដល់ល្ងាចថ្ងៃទី ២៥ខែមេសានេះ រថយន្តចំនួន ៤គ្រឿងដឹកជញ្ជូនឈើទាំងនោះ មករក្សាទុកដើម្បីបន្តនីតិវិធីច្បាប់។

លោកវរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជារការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានឲ្យដឹងថា កម្លាំងកងរាជ អាវុធហត្ថចុះពិនិត្យដោយមានការសហការ ជាមួយរដ្ឋបាលព្រៃឈើឃើញថា ឈើទាំងនោះពុំមានឯកសារផ្សេងៗមកបញ្ជាក់ឡើយ។ ដោយមានការសម្រប សម្រួលពីព្រះរាជអាជ្ញាអមសាលដំបូងខេត្ត កម្លាំងសមត្ថកិច្ចក៏បានសម្រេចធ្វើការដកហូត យកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។

លោកវរសេនីយ៍ឯក បន្តថា ឈើដែលបានរឹបអូសខាងលើ មានឈើគ្រឿងលេខ២ (ខ្លុង) ចំនួន១២៣២កន្ទុយ ឈើក្តាលេខ១ (ស្រឡៅនិងលេខ២ក្វាវ) ចំនួន១៣០២សន្លឹក មិនទាន់ធ្វើការវ៉ាស់វែងនៅឡើយ។ តែការប៉ាន់ស្មានប្រមាណជាជាង១០០ម៉ែត្រគូបត្រីគុណ៕ រក្សាសិទ្ធិដោយ៖ សំណាង

×