Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រពឹសដៃជាប់ខ្នោះ ! ជនសង្ស័យ២នាក់ត្រូវបានឃាត់ខ្លួន ក្រោយលួចកាច់កញ្ចក់រថយន្តបាន១ថ្ងៃ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយលួចកាច់កញ្ចក់រថយន្តបាន១ថ្ងៃ យកមកសម្ងំលាក់ខ្លួន ត្រង់ចំណុចខ្ទមមិនរៀបរយច្រាំងទន្លេ ជិតស្ថានីយ៍មូកទឹក ទល់មុខ(អតីតក្លឹបទ្រូហ្វេស)។

ហេតុការណ៍កាច់កញ្ចក់រថយន្តនេះបានកេីត វេលាម៉ោងជាង១១យប់ ថ្ងៃទី២៤ខែមេសាឆ្នាំ២០២១ ត្រង់ចំណុចផ្ទះលេខ6.E0 ផ្លូវលេខ118 សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ និងរូបថតតាមកាមេរាសុវត្ថិភាព កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌ បេីកការស្រាវជ្រាវកំណត់មុខសញ្ញាបានចុះមកធ្វេីការឃាត់ខ្លួន ក្រុមជនសង្ស័យបានចំនួន២នាក់៖
ទី១ឈ្មោះ គឹម វិសាល មុខរបរមិនពិតប្រាកដ ទី២ ឈ្មោះ សន វុត្ថា មុខរបរមិនពិតប្រាកដ។

ជនសង្ស័យទាំងពីរត្រូវបានឃាត់ខ្លួន និងដកហូតបានវត្ថុតាងកញ្ចក់រថយន្ត១ ត្រង់ចំណុចច្រាំងទន្លេ នៅវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី២៥ខែមេសាឆ្នាំ២០២១ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌ ប្រគល់ជូនប៉ុស្តិ៍ផ្សារថ្មីទី១ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ អនុវត្តន៍តាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖ សារឿន

×