Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះមីនតោននៅពេលកំពុងភ្ជួរដីស្រែ បណ្តាលឲ្យខូចខាតត្រាក់ទរ័មួយគ្រឿង ស្ទើរទាំងស្រុង

ខេត្តឧត្តរមានជ័យ ៖ អាជ្ញាធរមីន បានប្រកាសព័ត៌មានថានៅ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៦និង០០នាទី មានករណីផ្ទុះមីនតោន នៅពេលកំពុងភ្ជួរដីស្រែ បណ្តាលឲ្យខូចខាតត្រាក់ទរ័មួយគ្រឿង ស្ទើរទាំងស្រុង ស្ថិតនៅភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ជាសំណាងល្អអ្នកបើកឈ្មោះឆាន់ ឡុង ភេទប្រុស អាយុ២៨ឆ្នាំ ពុំបានទទួលរងបួសទេ។

អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវសាកសួរអាជ្ញាធរមូលដ្ឋាន ឬអ្នកដែលដឹងច្បាស់អំពីព័ត៌មាន មុនពេលប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ រុករានដីដែលមិនទាន់បាន ធ្វើការបោសសម្អាតមីន និងសូមកុំប៉ះពាល់នៅពេលឃើញគ្រាប់ទាំងនោះហើយ ត្រូវរាយការណ៍ជាបន្ទាន់ ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីន ដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×