ភ្នំពេញ ៖ ក្មេងទំនេីងមួយក្រុមប្រមូលផ្ដុំគ្នា ដោយមិនពាក់ម៉ាស់ស្រែកឡូឡា ល្មេីសបម្រាមគោចរ របស់រាជរដ្ឋាភិបាល ហាមមិនឲ្យមានការប្រមូលផ្ដុំ និងរក្សាគម្លាតសុវត្តិភាព ជាពិសេសល្មេីសបម្រាមគោចរ បិទចាប់ពីម៉ោង៨និង០០នាទីយប់ រហូតដល់ម៉ោង៥និង០០នាទីភ្លឺ ។
ហេតុការណ៍នេះបានកេីតឡេីង នៅវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២៥ខែមេសាឆ្នាំ២០២១ ត្រង់ចំណុចមុំបីភូមិចុងខ្សាច់ ភូមិផ្សារតូចនិងភូមិផ្សារសាមគ្គី ផ្លូវ៩៣សង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
យោងតាមប្រភពពីប្រជាពលរដ្ឋ បានបង្ហេីបប្រាប់ក្រុមការងារយេីងឲ្យដឹងថា ជារៀងរាល់យប់ គេសង្កេតឃេីញក្រុមនេះ ឈរពពាក់ពពូនគ្នា ដល់យប់ជ្រៅ និងប្រេីពាក្យសំដីលេបខាយដាក់ក្មេងៗស្រី ចំណែកមនុស្សប្រុសវិញ ឌឺដងគំរាមគំហែងរកវាយតប់ បង្កភាពអនាធិបតេយ្យនិងល្មេីសនិងបម្រាមគោចរ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះឲ្យអាជ្ញាធរអនុវត្តន៍។
ជាក់ស្ដែងនៅយប់កេីតហេតុខាងលេី ខណៈដែលគាត់ត្រឡប់មកពីបំពេញការងារវិញ ក្រុមក្មេងទំនេីង បានស្រែកឌឺដងឲ្យគាត់តែគាត់មិនដោយជិះម៉ូតូចូលក្នុងផ្ទះជួល រួចថតពីលេីផ្ទះ មកវិញ ទុករាយការណ៍ជូនសមត្ថកិច្ច ត្រូវក្រុមក្មេងទំនេីងគំរាម គប់ដុំថ្ម និងវាយបែកក្បាលពេលដែលពួកវាឃេីញ ដោយមានការភ័យខ្លាច បានយករូបភាពឲ្យក្រុមការងារយេីងជួយផ្សាយ ឲ្យសមត្ថកិច្ចជួយចាប់ក្រុមក្មេងទំនេីងទាំងនេះ យកទៅអប់រំណែនាំ និងអនុវត្តន៍តាមនីតិវិធីច្បាប់ជាធរមាន៕រក្សាសិទ្ធិដោយ៖ សារឿន





