Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនមន្រ្តីយោធាជាម្ចាស់ចំការកៅស៊ូទៅតុលាការពាក់ព័ន្ធនឹង ករណីឃាតកម្មបាញ់សម្លាប់កម្មករចំការកៅស៊ូ

រតនគិរី ៖ ជនសង្ស័យជាមន្រ្តីយោធា ដែលបានបាញ់សម្លាប់កម្មករយាមចំការកៅស៊ូ ត្រូវបាននគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បញ្ជូនទៅកាន់អយ្យការសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ។

ជនសង្ស័យឈ្មោះថា លី ថេងជាង អាយុ៤៨ឆ្នាំមន្ត្រីយោធានៅអង្គភាព ទីចាត់ការកលយុគអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ រីឯជនរងគ្រោះមានឈ្មោះថា រឹម ចន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចំការកៅស៊ូ មានទីលំនៅទីតាំងកើតហេតុខាងលើ។

បើតាមប្រភពពីសមត្ថកិច្ចបង្ហើបឲ្យដឹងថា ជនដៃដល់ជាម្ចាស់ចំការកៅស៊ូ រីឯជនរងគ្រោះជាអ្នកយាមចំការកៅស៊ូឲ្យជនដៃដល់ខាងលើ។

សមត្ថកិច្ចឲ្យដឹងទៀតថាមូលហេតុ ដែលឈានទៅដល់ការបាញ់ប្រហារជាច្រើនគ្រាប់ បណ្តាលឲ្យស្លាប់កម្មករយាមចំការកៅស៊ូនោះ មកពីជនរងគ្រោះកាន់ដែកបំពង់ទីប វាយលើរថយន្តរបស់ខ្លួន បណ្តាលឲ្យបែកកញ្ចក់ និងរបួសដៃខាងឆ្វេង ហើយបន្ទាប់ពីបាញ់រួច ជនដៃដល់ក៏បានបើករថយន្ត មកសារភាពនគរបាលនៅប៉ុស្តិ៍អូរយ៉ាដាវផងដែរ។

គួរបញ្ចាក់ផងដែរថាកាលពីថ្ងៃពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ មានជម្លោះរវាងមន្ត្រីយោធា និងកម្មករចំការកៅស៊ូម្នាក់ បណ្តាលឲ្យឈានដល់ការផ្ទុះអាវុធខ្លីចំនួន៥គ្រាប់ មួយគ្រាប់ត្រូវភ្លៅក្បែរជង្គង់ខាងស្ដាំ – មួយគ្រាប់នៅកំភួនជើងឆ្វេង – ២គ្រាប់ចំទ្រូងខាងឆ្វេង – ១គ្រាប់ចំដើមដៃឆ្វេង ស្លាប់បាត់បង់ជីវិតនៅពេលបញ្ចូនដល់មន្ទីរពេទ្យបង្អែកស្រុកបរកែវ នៅចំនុចចំការកៅស៊ូ ស្ថិតនៅភូមិ គងយុ ឃុំបា៉តេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

សមត្ថកិច្ចបានដកហូតអាវុធខ្លីម៉ាកCF98 មួយដើម សំបកកាទូស៥ គ្រាប់មិនទាន់ផ្ទុះ៤គ្រាប់ បង់ចំនួន១ និងរថយន្តម៉ាសស្តាព័ណ៌សមួយគ្រឿង ស្លាកលេខ 2Z-9098៕រក្សាសិទ្ធិដោយ៖CEN

×