បាត់ដំបង ៖ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ លួន គឹមលី អាយុ១៩ឆ្នាំ ១៩ឆ្នាំម្នាក់បានទិញថ្នាំសម្រកទម្ងន់តាមអនឡាញ យកមកផឹកដើម្បីអោយស្រកទម្ងន់និងមានរាងស្អាត តែអកុសល ផឹកបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ គាត់បានចុះរាគរហូត ទាល់តែស្លាប់ នាវេលាម៉ោង១២និង៣០នាទីថ្ងៃទី ២៥ ខែមេសា នៅភូមិតាំងយូរ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ។
យោងតាមលោក ហែនឡាយ នាយនគបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរដា បានប្រាប់សារព័ត៌មានឲ្យដឹងថា ស្រ្តីរងគ្រោះខាងលើ រស់នៅភូមិឃុំខាងលើ បានស្លាប់ចោលប្តីនិងកូនម្នាក់ យ៉ាងអាណោចអាធ័ម ។
លោកបញ្ជាក់បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ ខាងកម្លាំងអធិការស្រុកកំរៀងបានចុះធ្វើកោសល្យវិច្ច័យលើសព ជនរង គ្រោះនិងស្រាវជ្រាវដែរ តែមិនមានប្រភពថាថ្នាំនោះទិញមកពីណាហើយឈ្មោះអ្វី នោះទេ ។
បើតាមលោក សុខ ចាន់ថា មេភូមិតាំងយូរបានអោយដឹងថា មុនកើតហេតុ ជនរងគ្រោះបានប្រាប់ប្តីថាចង់សម្រកគីឡូ អោយរាងស្អាតបន្តិចព្រោះធាត់ពេក តែមិនបាន បញ្ជាក់ថាថ្នាំប្រភេទអ្វីឈ្មោះអ្វីនោះទេ គ្រាន់តែប្រពន្ធប្រាប់ថាទិញតាមអនឡាញ ។
លោកមេភូមិលើកឡើងទៀតថា តាមការសាកសួរបុរសជាប្តីឲ្យដឹងថានៅរសៀលថ្ងៃទី២៤មេសា ស្រ្តីរងគ្រោះបានផឹកថ្នាំសម្រកនោះជាម្សៅ ប្រហែល១ចុងស្លាបព្រាបាយ ក្រោយប៉ុន្មានម៉ោងស្រ្តីរងគ្រោះបានចាប់ផ្តើ មរាគ រហូតដល់ទន់ខ្លួន ១យប់ លុះព្រឹកឡើង បានហៅពេទ្យភូមិមកបន្តោងសេរ៉ូមឲ្យ ក្រោយមកជនរង គ្រោះ ក៏បន្តរាគផង ក្អួតផង បែកពពុះមាត់ផង រហូតដាច់ខ្សល់ស្លាប់ ។
លោកមេភូមិបានអោយដឹងថា សមត្ថកិច្ចបានព្យាយាមស្រាវជ្រាវ និងសាកសួររកឈ្មោះថ្នាំ និង ប្រភព ដែលទិញដែរ តែមិនទទួលព័ត៌មាននេះនោះទេ ដោយសាច់ញាតិ ថាមិនបានដឹងនោះទេ ហើយក៏មិន សល់កញ្ចប់ថ្នាំនោះដែរ ។
លោកបន្តថាក្រោយពិនិត្យសាកសពនិងធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចបានប្រគល់សាក សពជនរងគ្រោះ ទៅ អោយគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី នាយបថ្ងៃទី២៥ខែមេសា ៕រក្សាសិទ្ធិដោយ៖CEN



