Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្វះអ្វីនារី ! គ្រាន់តែតូចចិត្តខឹងដណ្ដឹងប្រពន្ធមិនបាន យុវជនម្នាក់ មានគំនិតខ្លីចងកសម្លាប់ខ្លួន

ខេត្តពោធិ៍សាត់ ៖ គ្រាន់តែរឿងចូលស្ដីដណ្ដឹងកូនគេមិនបាន យុវជនម្នាក់តូចចិត្តមានគំនិតខ្លី សម្រេចចងកសម្លាប់ខ្លួនឯង នៅវេលាម៉ោង ៧ និង ៤៥ នាទីព្រឹកថ្ងៃទី ២៦ ខែមេសាឆ្នាំ ២០២១ ក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

យោងតាមលោកតាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ ប្រាប់សារព័ត៌មានឲ្យដឹងថា ជនរងគ្រោះឈ្មោះឈៀង ថន អាយុ ២៤ ឆ្នាំរស់នៅក្នុងភូមិកើតហេតុខាងលើ បានសម្រេចចិត្តបញ្ចប់ជីវិត ដោយខ្លួនឯងដោយយកខ្សែនីឡុងប្រវែង ១២០ សង់ទីម៉ែត្រ ចងកសម្លាប់ខ្លួននៅលើដើមខ្នុរ នៅខាងកើតផ្ទះចម្ងាយ ១២០ ម៉ែត្រ។

លោកបញ្ជាក់ថា បន្ទាប់ពីនគរបាលជំនាញស្រុកខេត្ត សហការជាមួយនឹងគ្រូពេទ្យខេត្ត ចុះពិនិត្យនិងធ្វើកោសល្យវិច័យ លើសាកសពឃើញថាជនរងគ្រោះ ពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួន ហើយមូលហេតុដែលធ្វើឱ្យជនរងគ្រោះ បញ្ចប់ជីវិតខ្លួនឯងបែបនេះ គឺដោយសារតែស្តីដណ្ដឹងប្រពន្ធមិនបានតែប៉ុណ្ណោះ៕រក្សាសិទ្ធិដោយ៖CEN

×