Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីស្លាប់ជនជាតិខ្មែរចំនួន ០៥នាក់ ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា យោងតាមរបាយការណ៍ពី៖

១- មន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ៥៨ឆ្នាំ រស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញបាន ចូលមកដល់មន្ទីរពេទ្យនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២២និង០៣នាទី ជាមួយស្ថានភាពក្អក ឈឺបំពង់ក ហត់ខ្លាំង និងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ ពេលមកដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបានយកសំណាក ដើម្បីធ្វើការវិភាគជាលទ្ធផល សំណាកបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩។ ដោយស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរឡើងៗ តម្រូវឱ្យក្រុមគ្រូពេទ្យខិតខំជួយ សង្គ្រោះភ្លាមៗ តាមលក្ខណៈបច្ចេកទេសរួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២៣និង៤៥នាទី ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីជនជាតិខ្មែរអាយុ ៥៨ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូរីដ-១៩ លើកអ្នកជំងឺទឹកនោមផ្អែមប្រចាំកាយ។

២- មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកែប បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៤១ឆ្នាំ រស់នៅស្រុកដំណាក់ចង្អើរ ខេត្តកែប បានចូលសម្រាកពេទ្យនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦និង០០នាទី ដោយសារមានទាចទឹកប្រចាំកាយ និងមានក្តៅខ្លួន ក្អក ដោយស្ថានភាពជំងឺមានការវិវត្តចេះតែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកជំងឺបានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៨និង១០នាទី។ ជាករណីសង្ស័យ គ្រូពេទ្យបានយកសំណាកសពធ្វើការវិភាគ ជាលទ្ធផលសំណាកបញ្ជាក់ ថា សពមានវិជ្ជមានកូរីដ-១៩។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៤១ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារ ជំងឺកូវីដ-១៩លើអ្នកមានជំងឺទាចទឹកប្រចាំកាយ ។

៣- មណ្ឌលសុខភាពចាក់អង្រែ បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៥១ឆ្នាំ រស់នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានី ភ្នំពេញ បានចូលសម្រាកពេទ្យ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៨និង៣០នាទី ជាមួយអាការៈក្តៅខ្លួន ក្អក ហត់ខ្លាំង រួម ទាំងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ។ ដោយសារស្ថានភាពជំងឺមានការវិវត្តិកាន់តែធ្ងន់ធ្ងរឡើងៗ ដែលតម្រូវឱ្យក្រុមគ្រូ ពេទ្យខិតខំជួយសង្គ្រោះបន្ទាន់តាមលក្ខណៈបច្ចេកទេស យ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១២និង៤៣នាទី។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៥១ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើម ស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសជំងឺកូវីដ-១៩ លើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ ។

៤- មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ៣២ឆ្នាំ រស់នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បាន ចូលសម្រាកពេទ្យនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥និង០០នាទី ជាមួយលទ្ធផលបញ្ជាក់ថា មានវិជ្ជមានកូវីដ- ១៩ ក្នុងស្ថានភាព ក្តៅខ្លួន ក្អក ហត់ដង្ហក់ខ្លាំង រួមជាមួយប្រវត្តិលាងឈាមប្រចាំការ។ ដោយការវិវត្តរបស់ជំងឺមានសភាពធ្ងន់ធ្ងរឡើងៗ ហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗ តាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង តែជាអកុសលនៅតែមិនអាចជួយអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥និង៤៩ នាទីថ្ងៃត្រង់។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ៣២ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩ លើអ្នកជំងឺលាងឈាមប្រចាំកាយ។

៥- មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថាស្ត្រីជនជាតិខ្មែរអាយុ៨១ឆ្នាំ រស់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានចូលសម្រាកពេទ្យនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៩និង៣០ នាទីព្រឹក ជាមួយលទ្ធផលបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩ ក្នុងស្ថានភាព ក្តៅខ្លួន ក្អក ហត់ដង្ហក់ខ្លាំង ។ ដោយការវិវត្តរបស់ជំងឺមានសភាពធ្ងន់ធ្ងរឡើងៗ ហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុម គ្រូពេទ្យជួយសង្គ្រោះភ្លាមៗ តាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង តែជាអកុសលនៅតែមិនអាច ជួយអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០១និង១៥ នាទី រំលងអធ្រាត្រ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីជនជាតិខ្មែរអាយុ៨១ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូរីដ-១៩។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២១ ប្រជាពលរដ្ឋដែលស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន ៧៩នាក់៕ រក្សាសិទ្ធិដោយ : ចេស្តារ

×