Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះម៉ូតូរត់គេច ! សមត្ថកិច្ចតាមដេញចាប់បាន ចំនួន៤នាក់ បទបំពានវិធានការរដ្ឋបាល

ភ្នំពេញ ៖ ការដេញតាមចាប់បុរសជាជនសង្ស័យចំនួន៤នាក់ ធ្វើឡើងកម្លាំងនគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាលប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួន ជាបន្តបន្ទាប់ ខណៈពេល ដែលព្យាយាមជិះគេចខ្លួន ទៅពួនសម្ងំនៅក្នុងបន្ទប់ជួល។ ការឃាត់ខ្លួននេះគេពុំទាន់ដឹងថា ពាក់ពន្ធនឹងបទល្មើសអ្វីឲ្យប្រាកដឡើយ។

សមត្ថកិច្ចសង្កាត់ទឹកថ្លា បញ្ជាក់ថា ហេតុការណ៍ដេញឃាត់ជនសង្ស័យ នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ២រសៀលថ្ងៃទី២៦ខែមេសាឆ្នាំ២០២១ នៅក្នុងមូលដ្ឋានសង្កាត់ថ្លា ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានអះអាងថា ជនសង្ស័យ ៤នាក់រួមទាំងម៉ូតូ២គ្រឿង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីសាកសួរ។ ហើយជនសង្ស័យ ពុំត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ត្រូវបាននគរបាលបញ្ជូន ទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីសាកសួរ ។

បើយោងតាមសាក្សីបានឲ្យដឹងថា នៅមុនពេល កើតហេតុគេឃើញ កម្លាំងនគរបាលខណ្ឌសែនសុខ បានតាមប្រកាស តាមវិទ្យុទាក់ទងឲ្យកម្លាំងនគរបាល តាមគោលដៅនានា ជួយអន្តរាគមន៍ដើម្បីដេញឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ខាងលើ ដែលព្យាយាមជិះម៉ូតូគេចខ្លួន។ ភ្លាមៗសមត្ថកិច្ចមួយចំនួនអះអាងថា ជនសង្ស័យលួច និងខ្លះទៀតថាជាជនសង្ស័យឆក់ ។

តាមសមត្ថកិច្ចឲ្យដឹងទៀតថា ជនសង្ស័យបានព្យាយាមគេចខ្លួន ហើយ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ សហការ ជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ហើយឈាន ទៅឃាត់ខ្លួនបានជនសង្ស័យ ជាបន្តបន្ទាប់ចំនួន៤នាក់ ក្នុងនោះមាន២នាក់ ឃាត់ខ្លួននៅពេលទៅសម្ងំលាក់ខ្លួន ក្នុងបន្ទប់ជួល ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ។

តាមនគរបាលនៃអធិការខណ្ឌសែនសុខ បានឲ្យដឹងថា នៅមុនពេល កើតហេតុគេឃើញ ជនសង្ស័យ១ក្រុមជិះម៉ូតូ៣ ទៅ ៤គ្រឿង ដោយមានការសង្ស័យ កម្លាំងនគរបាលឃាត់ហៅសួរនាំ តែជនសង្ស័យ បានព្យាយាមជិះគេចខ្លួនតែម្តង។ បញ្ហាដេញចាប់ជនសង្ស័យ គឺទាក់ទិនការឃាត់ខ្លួន សមត្ថកិច្ចចោទប្រកាន់ពីបទជួបជុំគ្នា ប្រឆាំងនឹងវិធានការរបស់ក្រសួងសុខាភិបាល៕រក្សាសិទ្ធិដោយ៖CEN

×