Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់​វាយខ្នោះ​និង​បក្ខពួក​ម្នាក់ទៀត​រត់គេច​ខ្លួន​រួច​បន្ទាប់ពី​ធ្វើ​សកម្មភាព​ទាក់​ឆ្កែ​បានសម្រេច​

​ភ្នំពេញ​÷​ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់​២​នាក់​ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ធ្វើ​សកម្មភាព​ទាក់​ឆ្កែ​ត្រង់ចំណុច​ចាក់សំរាម​ចាស់​បានសម្រេច​តែ​រត់​មិន​រួច​ត្រូវ​សមត្ថកិច្ច​អន្តរាគមន៍​ខណ្ឌមានជ័យ​ឃើញ​ទាន់​ដេញ​ក្រ​ប៊ួ​ច​វាយខ្នោះ​បាន​ម្នាក់​និង​ម៉ូតូ​មួយគ្រឿង ចំណែកឯ​បក្ខពួក​ម្នាក់​ទៀត​បាន​រត់គេចខ្លួន​បាត់ស្រមោល​ទៅ​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង​០០ និង ៤០ នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​អង្គារ​ទី​២៧ ខែមេសា​ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បេតុង​ចំណុច​ឃាត់​បាន​នៅ​ចុងស្ពាន​អាកាស់​ស្ទឹង​ជ័យ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី ២ ខណ្ឌមានជ័យរាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ខាងលើ​ដោយ​ពួកគាត់​បាន​ដើរល្បាត​នៅតាម​ភូមិសាស្ត្រ​ស្រាប់តែ​ចៃដន្យ​ឃើញ​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ទ្រី​ម​សង់​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ 1CU 4831 កំពុងតែ​ធ្វើ​សកម្មភាព​យក​ខ្សែរ​ទៅ​ទា​ក់ក​ឆ្កែ រួច​ច្រកចូល​បាវ​បម្រុង​និង​ជិះ​រត់គេចខ្លួន​តែ​ត្រូវបាន​កម្លាំង​អន្តរាគមន៍​ខណ្ឌមានជ័យ​ឃើញ​ទាន់​រួច​ជនសង្ស័យ​២​នាក់​ក៏បាន​ជិះ​ម៉ូតូ​ព្យាយាម​ជិះ​រត់គេចខ្លួន​ពី​ម្តុំ​ចាក់សំរាម​ចាស់​មកដល់​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ត្រូវ​សមត្ថកិច្ច​ក្រ​ប៊ួ​ច​វាយខ្នោះ​បាន​ម្នាក់​និង​ម៉ូតូ​ទ្រី​ម​សង់​មួយគ្រឿង​ចំណែកឯ​បក្ខពួក​ម្នាក់ទៀត​បាន​រត់​គេចខ្លួនបាត់​ស្រមោល​។​

​ក្រោយពេល​ឃាត់​បាន​សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ​ខាងលើ​យកទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្ទឹងមានជ័យ ២​ដើម្បី​សួរនាំ​និង​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ដើម្បី​តាម​ស្រាវ​ស្រាវ​និង​ឃាត់ខ្លួន​បក្ខពួក​ម្នាក់ទៀត​យកមក​ចាត់ការ​ទៅតាម​ច្បាប់​៕​

រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

×