តាកែវ ៖ កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៦ល្ងាចមានហេតុការណ៍គួឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយមានភ្លើងឆាបឆេះស្បូវ ដែលដុះនៅកណ្តាលបឹងអូរចំបក់ ឋិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បង្កការភ្ញាក់ផ្អើលខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច យករថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ ដើម្បីទុបស្កាត់ការឆេះ រីករាលដាលដែលបង្ករផលប៉ះពាល់ ដល់លំនៅឋានរបស់ប្រជាពលរដ្ឋដែលទីលំនៅ ជាប់និងបឹងអូរចំបក់នោះ ។
បើការឲ្យដឹងពីលោក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ បានឲដឹងថា ករណីអគ្គិភ័យឆាបឆេះស្បូវក្នុងបឹងនេះ គឺកើតឡើងតាំងពីម៉ោង ៣រសៀលមកម្លេះ តែដោយស្ថានភាពឆេះស្បូវនោះនៅកណ្តាលបឹង ជាភូមិសាស្តមួយដែលពិបាកក្នុងការជួយអន្តរាគមន៍ពន្លត់ ទើបរងចាំភ្លើងនោះឆេះមកក្បែរច្រាំង ទើបកងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យ របស់ស្នងការនគរបាលខេត្តតាកែវ ធ្វើការបាញ់ពន្លត់បាន ។ លោកបន្តថា អគ្គិភ័យនេះ គឺអូសបន្លាយរហូតជិត ៧ម៉ោង ទើបកងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យ អាចគ្រប់គ្រងស្ថានការណ៍បាន ។
ជាមួយគ្នានេះដែរ លោកអធិកានគរបាលក្រុងូនកែវ នៅមិនទាន់សន្និដ្ឋានបានថា អគ្គិភ័យដែលឆាបឆេះស្បូវកណ្តាលបឹងនេះ កើតឡើងដោយសារអ្វីនៅឡើយទេ ដោយដាក់ការសង្ស័យជាបឋម គឺអាចកើតចេញពីមនុស្សលួចដុត និងអ្នកដើរយកឃ្មុំ ក្នុងនោះគឺសមត្ថកិច្ចយើងបានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង ប្រើប្រាស់ទឹក ៥ឡានទើបអាចពន្លត់បាន ។
សូមបញ្ជាក់ផងដែរថា ជុំវិញករណីអគ្គិភ័យឆាបឆេះនេះ គឺលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ តែងតែលើកនៅក្នុងប្រជុំទៅកាន់មន្ត្រីនគរបាលប៉ុស្តិ៍ទាំងអស់ចូលរួមផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ទៅលើភ្លើង អគ្គិសនី ភ្លើងទៀន ធូប និងភ្លើងកន្ទុយបារី ឬភ្លើងយកឃ្មុំ សូមកុំឆ្វេសប្រហែសឲ្យសោះ ព្រោះវាងាយនិងកើតមានអគ្គិភ័យឆាបឆេះជាទីបំផុត បូករួមជាមួយនិងកត្តាបម្រែបម្រួលអាកាសធាតុ ដែលអាចបំភ្លាញនៅរុក្ខជាតិ ជាពិសេសទ្រព្យសម្បត្តិ ផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋរបស់យើង ៕រក្សាសិទ្ធិដោយ៖ តាកែវ





