Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំចេះតែហ៊ាន! អធិការប៉ូលីសម្នាក់ ត្រូវដកតំណែងភ្លាមៗ ក្រោយប្រពន្ធបង្ហោះវីដេអូដាក់ Tik Tok អួតពីដំណើរដ៏រីករាយនៅលើឧទ្ធម្ភាគចក្រប៉ូលីសថៃ

អធិការមន្រ្តីប៉ូលីសថៃម្នាក់ មកពីខេត្តដុនដានី ត្រូវបានដកចេញពីតួនាទីភ្លាមៗ បន្ទាប់ពីមហាជនបាននាំគ្នារិះគន់យ៉ាងខ្លាំងៗ ចំពោះវីដេអូឃ្លីបមួយបានបង្ហាញពីនារីរូបស្រស់ស្អាតម្នាក់ ដែលគេដឹងថាជាភរិយារបស់គាត់ បានថតរូបថតអួតពីដំណើរដ៏រីករាយរបស់នាង នៅលើឧទ្ធម្ភាគចក្ររបស់អង្គភាពប៉ូលីសថៃ បង្ហោះនៅលើ Tik Tok ដាក់ចំណងជើងថា “Happy Day Happy Life” កាលពីពេលថ្មីៗនេះ។

ជុំវិញរឿងរ៉ាវនេះផងដែរ អធិការប៉ូលីសរងការចោទប្រកាន់រូបនោះ ដែលត្រូវជាប្តីរបស់នារីវ័យក្មេងរូបស្រស់ លេចមុខនៅក្នុងវីដេអូឃ្លីប បានចេញមកបញ្ជាក់ថា តាមពិតទៅវាឃ្លីបវីដេអូចាស់ តាំងពីឆ្នាំ២០១៩ មកម្ល៉េះ ប៉ុន្តែ ប្រពន្ធរបស់គាត់ទើបតែបានបង្ហោះនៅលើ Tik Tok កាលពីពេលថ្មីៗនេះប៉ុណ្ណោះ។ គាត់ក៏បានប្រាប់ឲ្យដឹងផងដែរថា នៅថ្ងៃនោះ គាត់បាននាំប្រពន្ធរបស់គាត់ ធ្វើដំណើរតាមឧទ្ធម្ភចក្រ Royal Thai Police ទៅចូលរួមកម្មវិធីស្រ្តីមេផ្ទះ នៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣។

លោកវរសេនីយ៍ទោ Pisanu Unthasiri មេបញ្ជាការប៉ូលីសខេត្តឧដុនថានី បានបញ្ជាក់ថា ឧប្បត្តិហេតុនេះបានកើតឡើងក្នុងអំឡុងថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ ២០១៩ ដោយមន្រ្តីប៉ូលីសរូបនោះ បាននាំប្រពន្ធរបស់គាត់ទៅចូលរួមព្រឹត្តិការណ៍ខាងលើ។ តែទោះយ៉ាងណា បច្ចុប្បន្ននេះ លោកបានបង្កើតគណៈកម្មាធិការមួយ ដើម្បីស៊ើបអង្កេតអង្គហេតុនេះបន្ថែម ដែលត្រូវធ្វើក្នុងរយៈពេល ៧ ថ្ងៃ ក្នុងនាមការពារឈ្មោះរបស់អង្គភាព និងក៏ដូចទប់ស្កាត់រឿងដែលបង្កឲ្យខូចខាតដល់ទីភ្នាក់ងាររដ្ឋាភិបាលផងដែរ។

ដោយឡែក នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Pisanu ក៏បានបញ្ជាក់ថា មន្រ្តីរូបនោះត្រូវបានដកចេញពីតំណែងជាអធិការប៉ូលីស និងត្រូវបញ្ឈរជើងបណ្តោះអាសន្ន រង់ចាំការស៊ើបអង្កេត និងការដាក់វិន័យស្តង់ដារ សម្រាប់ទង្វើបង្ហាញភាពមិនត្រឹមត្រូវ បង្ហោះជាសាធារណៈបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×