Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរក្រុងប៉ោយប៉ែត សម្រេចបិទចរាចរណ៍បណ្តោះអាសន្ន ក្នុងក្រុង ចាប់ម៉ោង៨ យប់ ដល់ម៉ោង៥ព្រឹក

បន្ទាយមានជ័យ ៖ ដើម្បីការពារទប់ការស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ អាជ្ញាធរក្រុងប៉ោយប៉ែតបានសម្រេចប្រកាសបិទធ្វើចរាចរណ៍ទូទៅ នៅក្នុងក្រុងជាបណ្តោះអាសន្ន ចាប់ម៉ោង៨ យប់ ដល់ម៉ោង៥ព្រឹក ដើម្បីការពារទប់ការស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចាប់ពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះតទៅ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ អាជ្ញាធរបានសម្រេចដាក់ វិធានការបន្ថែមដោយបិទមិនឲ្យមានប្រជាពលរដ្ឋធ្វើដំណើរចេញ.ចូលក្នុងក្រុង ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ជារៀងរាល់យប់ ជាបណ្តោះអាសន្ន ដោយលោក ពុំទាន់បានបញ្ជាក់ពីថ្ងៃបើកឲ្យដំណើរការវិញនៅឡើយទេ។

លោកអភិបាលក្រុងប៉ោយប៉ែត បានបន្ថែមថា ក្រុមមន្ត្រីជំនាញសុខាភិបាល បាននឹងកំពុងចុះយកសំណាកពីជនជាប់សង្ស័យពាក់ព័ន្ធនិងអ្នកវិជ្ជមានកូវីដ១៩ មកពិនិត្យជាបន្តបន្ទាប់ ហើយចំពោះលទ្ធផលចំនួនអ្នកផ្ទុកកូវីដ១៩ពិតប្រាកដយ៉ាងនោះនោះ គឺរងចាំលទ្ធផលពីក្រសួងសុខាភិបាលចេញសេចក្តីប្រកាសទើបច្បាស់លាស់ ដូចនេះអាជ្ញាធរក្រុងត្រូវបិទចរាចរណ៍នេះជាបណ្ណោះអាសន្នសិន៕រក្សាសិទ្ធិដោយ៖CEN

×