ភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះ
ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រុមគ្រួសារ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មានទាំងមូល និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តី ក្រៀមក្រំក្នុងចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឧបាសក ខៀវ សាន ត្រូវជាបិតាបង្កើតរបស់ឯកឧត្តម បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២៣:១៥នាទី ក្នុងជន្មាយុ ៩១ឆ្នាំ ដោយជរាពាធ ។ មរណភាព របស់ឧបាសក ខៀវ សាន គឺជាការបាត់បង់បិតាបង្កើតប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ សណ្តោសប្រោសប្រណីចំពោះកូនចៅគ្រប់រូប និងជាបិតាក្មេក ជាជីតា ជាទីគោរពស្រឡាញ់បំផុតរបស់ក្រុមគ្រួសារទាំងអស់នៃស ដែលជានិច្ចកាលតែងបានលះបង់ខ្ពស់ទាំងកម្លាំងកាយចិត្ត និងបញ្ញា ស្មារតី ក្នុងការបីបាច់ថែរក្សាកូនៗ ព្រមទាំងបានជំរុញឲ្យកូនចៅបានសិក្សារៀនសូត្របានខ្ពង់ខ្ពស់គ្រប់ៗគ្នា ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខ ជាមួយឯកឧត្តម ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព ហើយសូមបួងសួងឲ្យវិញ្ញាណក្ខ័ន្ធ របស់ ឧបាសក ខៀវ សាន ជាទីគោរពស្រឡាញ់ បានទៅសោយសុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
សូម ឯកឧត្តម និងក្រុមគ្រួសារទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត អំពីយើងខ្ញុំ ៕រក្សាសិទ្ធិដោយ៖CEN



