ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ កម្មវិធីប្រឡងសម្រស់មួយ បានកំពុងបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះថានេះជាលើកដំបូងនៅក្នុងពិភពលោក ដែលធ្វើឡើងដើម្បីស្វែងរកបេក្ខជនស្រស់ស្អាត តាមរយៈការពាក់ម៉ាស់។
គេបានណែនាំថា នេះគឺជាជា “ការប្រលងសម្រស់ដំបូងបង្អស់ ជ្រើសរើសបេក្ខនារីពាក់ម៉ាស់” ។ អ្នកផលិតកម្មវិធី Multi Talent Venture (MTV) មានមូលដ្ឋាននៅរដ្ឋ Johor ប្រទេសម៉ាឡេស៊ី ដែលនៅពីក្រោយការប្រកួតប្រជែងនេះ បាននិយាយថា ពួកគេកំពុងស្វែងរកស្ត្រីដែលមានមុខមាត់ស្អាតនៅពេលពាក់ម៉ាស។
ការប្រលងសម្រស់ពិសេសនេះផងដែរ ក៏ត្រូវបានដាក់ឈ្មោះថា “Miss Secret Angel Charity 2021” ហើយត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 ។
យោងទៅតាមផលិតករ MTV នោះលក្ខខណ្ឌជ្រើសរើសបេក្ខនារីគឺតម្រូវ ១- អាយុចាប់ពីចន្លោះ ១៦ ដល់ ៣០ ឆ្នាំ, ២- នៅលីវ និងកំហិតអាពាហ៍ពិពាហ៍, ៣- អាកប្បកិរិយានិងបុគ្គលិកលក្ខណៈល្អ និង៤- ។ រីឯ
សម្រាប់សំបុត្រចូលទស្សនាការប្រកួតក៏ឥតគិតថ្លៃផងដែរ។ បន្ទាប់ពីការប្រកួតសម្រស់ អ្នកឈ្នះនឹងទទួលបានរង្វាន់ផ្សេងៗជាច្រើន ពានជើងឯក និងក៏ដូចជាមានឱកាសបានចូលរួមកម្មវិធីទូរទស្សន៍នានាផងដែរ។ លើសពីនេះ អ្នកឈ្នះ ក៏នឹងក្លាយជាអ្នកតស៊ូមតិ ដើម្បីលើកកម្ពស់សុវត្ថិភាព ក្នុងកំឡុងពេលមានជំងឺរាតត្បាត និងអនុវត្តតាមនីតិវិធីការពារការរីករាលដាលនៃ Covid-19។
ផលិតករ MTV បាននិយាយថា គាត់បានចែករំលែកការប្រកាសអំពីការប្រកួតប្រជែងសម្រស់ជាពិសេសនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីស្វែងរកបេក្ខនារីដែលមានសក្តានុពល។ បន្ទាប់ពីត្រូវបានចុះផ្សាយ មកទល់ពេលនេះ ផុសនេះទទួលបានការចែករំលែកជាង ១០០ ដង មតិយោបល់ចំនួន ១៧៣ និងបន្តកើនឡើង។
មនុស្សជាច្រើនបាននិយាយថា ពួកគេនឹងចូលរួមក្នុងការប្រកួតនេះ ពីព្រោះពួកគេមានអារម្មណ៍ជឿជាក់ថា គ្រាន់តែបង្ហាញភ្នែករបស់ពួកគេនៅពេលពាក់ម៉ាស់ប៉ុណ្ណោះ។
យោងទៅតាមការពិពណ៌នារបស់ MTV ក្រុមផលិតកម្មរបស់ពួកគេមានបទពិសោធន៍ច្រើនជាង ១០ ឆ្នាំក្នុងវិស័យទីផ្សារនិងយីហោ។ ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងកម្មវិធីប្រកួតសម្រស់នេះ សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ MTV ហើយបំពេញទម្រង់បែបបទចូលទីនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



