Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពុទ្ធោ ! ស្ទើមិនជឿភ្នែក មុនបែករឿងធ្លាក់ឈឺ សិុន ឧត្តមផល្លា សម្ងំព្យាបាលបាញ់គីមី ៣៥ ដង តែពេលនេះ ជំងឺឈានដំណាក់កាលចុងក្រោយហើយ

ភ្នំពេញ ៖ មហាជនអ្នកគាំទ្រ មិត្តភក្តិទាំងក្រៅ និងក្នុងរង្វង់សិល្បៈ ពិតជាមានការតក់ស្លុតចិត្តជាខ្លាំង ក្រោយទទួលដំណឹងដ៏រន្ធត់ និងរូបភាពប៉ុន្មានសន្លឹកស្ទើរមិនគួរឲ្យជឿភ្នែកថា ពេលនេះ តារាចម្រៀង ស៊ិន ឧត្តមផល្លា បាននិកំពុងដេកស្តូកស្តឹង នៅគ្រែក្នុងមន្ទីរពេទ្យ ដោយសារតែជំងឺមហារីកដំណាក់កាលចុងក្រោយ គឺមហារីកកូនកណ្តុរ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Angel Lyhour ដែលជាអ្នកស្និទ្ធស្នាលជាមួយអ្នកនាង ស៊ិន ឧត្តមផល្លា បានរៀបរាប់ទាំងក្តីរំជួលចិត្តថា៖ «ជំងឺមហារីក ជាជំងឺដែលស្ងៀមស្ងាត់ និង វិវត្តន៍ខ្លួនលឿនមិនគួរឱ្យជឿ ។ បងស្រីគាត់បានបញ្ចប់ការព្យាបាលដោយចាក់គីមី និង បន្តបាញ់កាំរស្មីចំនួន ៣៥ ដងរួចហើយ ទើបតែបានរយៈពេល ២ ខែប៉ុណ្ណោះ ស្រាប់តែជំងឺនេះវារាលដាលមកដល់ខួរក្បាលបានយ៉ាងឆាប់រហ័ស ។

កន្លងមក បងស្រីមិនដែលបង្ហោះ ឬ បង្ហាញទេថាគាត់មានជំងឺមហារីកដំណាក់កាលចុងក្រោយនេះឱ្យមហាជនដឹង គឺមានតែក្រុមគ្រួសារ និង មិត្តភក្តិជិតដិតរបស់គាត់ ២ ទៅ ៣ នាក់ ប៉ុណ្ណោះដែលដឹង ហើយនេះក៏ជាលើកទី ១ ហើយ ដែលបងស្រីបង្ហោះពីអាការជំងឺរបស់គាត់»។

ម្ចាស់គណនីខាងលើ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា «ក្តីប្រាថ្នាជាចុងក្រោយរបស់គាត់ គឺសុំឱ្យតែកូនៗគាត់ធំ និង មានគ្រួសារអស់ប៉ុណ្ណោះ និង ចង់នៅគោរពប្រណិបត្តិឪពុកម្តាយរបស់គាត់ឱ្យបានយូរជាងនេះចាំយកគាត់ទៅក៏បាន ។ នេះជាក្តីបំណងដ៏ធំចុងក្រោយរបស់គាត់ ។ សូមអរគុណដល់បងៗសារព័ត៌មាន ជាពិសេសមិត្តភក្តិសិល្បៈរបស់បងស្រីដែលបានខល និង ឆាតមកសួរសុខទុក្ខបងស្រីតាមរយៈខ្ញុំ ។ សូមអរគុណបងៗមែនទែន ដែលបានលើកទឹកចិត្តបងស្រីកុំឱ្យគាត់បាក់ទឹកចិត្តឱ្យគាត់ប្រឹងប្រែងបន្តទៅមុខទៀត ។ ខ្ញុំស្រឡាញ់បងស្រីតស៊ូឡើងបងសម្លាញ់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×