ខេត្តស្វាយរៀង ៖ ដោយមានការគិតគូនិងអាណិតអាសូរ ពីសំណាក់លោក ជា គីមវេង និងលោកស្រីតាមរយៈលោក លួស សេង ជានាយកការផ្សាយទូរទស្សន៍online LSN TV នឹងសហការី បាននាំយកនូវ អង្ករ ទឹកត្រី ទឹកសុីអុីវ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបការខ្វះខាតក្នុវជីវភាពចំនួន២០០គ្រួសារ មកពីស្រុកចំនួន៤ក្នុងខេត្តស្វាយរៀង។
លោក លោក លួស សេង បានមានប្រសាសន៍ឲ្យដឹងថា អំណោយដែលយកមកចែកជួនដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបការខ្វះខាតនូវពេលនេះ គឺដោយមានការឧបត្ថម្ភពីសំណាក់លោក ជា គឹមវេង និងលោកស្រី ដើម្បីចូលរួមកាត់បន្ថយនូវទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋក្នុងអំឡុងស្ថានភាពកូវីដ១៩បានមួយគ្រាផងដែរ។
លោកបានបន្តទៀតថា៖ អំណោយទាំងនោះ លោកបានផ្តល់ទៅឃុំក្រោលគោ តាមរយៈលោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង ចែកជូនប្រជាពលរដ្ឋចំនួន១១គ្រួសារ ដែលរស់នៅ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី២៥ខែមេសាឆ្នាំ២០២១។
ប្រភពខាងលើបានបន្តទៀតថា ហើយនៅថ្ងៃទី២៥ដដែល លោកបានបន្តចែកជូនបងប្អូនប្រជានៅភូមិ ទួលស្ពាន និងវត្តចំនួន៣នៅ ឃុំ ច្រេសស្រុក ចន្ទ្រា ខេត្តស្វាយរៀង ចំនួន១៤២គ្រួសារ និងនៅឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ចំនួន២៣គ្រួសារ ហើយនៅថ្ងៃទី២៧ខែមេសាឆ្នាំ២០២១នេះ លោកបានបន្តចែកនៅសាលាបឋមសិក្សាពង្រ ដែលកំពុងធ្វើចត្តាឡីស័កស្ថិតឃុំ ធ្មា ស្រុករំដួល ខេត្តស្វាយរៀងចំនួន២៤គ្រួសារ។

លោកលួស សេង បាននាំនូវផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក ជា គឹមវេង និងលោកស្រី ជួនដល់បងប្អូនប្រជាពលរដ្ឋ ទោះបីជាលោកមិនបានមកចែកជូនផ្ទាល់ ប៉ុន្តែលោកបានផ្ញើអំណោយតាមរយៈលោក យកមកចែកជូនបងប្អូននាពេលនេះ។ ហើយលោកក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ថែទាំសុខភាពឲ្យបានល្អ និងធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល ព្រមទាំងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធាន ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕ រក្សាសិទ្ធិដោយ៖ វ៉ៃកូ