Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោធ្វើ ចត្តាឡីស័ក បន្ទាប់ពីវិលត្រឡប់មកពីប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា ថ្ងៃនេះជាថ្ងៃទី៤នៃការធ្វើចត្តាឡីស័ករបស់ខ្ញុំ បន្ទាប់ពីវិលត្រឡប់មកពីប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី។

ម្សិលមិញមានការបញ្ជូនសារផ្ទាល់មាត់ជូនទៅ សម្តេច ទៀ បាញ់ និងលោកជំទាវ ឱ វណ្ណឌីន លើការចាក់វ៉ាក់សាំងជូនប្រជាជននៅតំបន់ក្រហមដោយកម្លាំងកងទ័ព។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានបងប្អូនមួយចំនួនចាប់អារម្មណ៍លើសម្លេង របស់ខ្ញុំដែលហាក់ដូចហត់ខ្លាំង។ ពិតជាហត់មែនតែមិនមែនជម្ងឺទេ គឺហត់ដោយខ្ញុំនិយាយក្នុងពេលដែលខ្ញុំធាក់កង់ហាត់ប្រាណ។
សុខភាពខ្ញុំល្អធម្មតា គ្រាន់តែកម្សត់ខ្លួនបន្តិចព្រោះផ្ទះមួយនៅម្នាក់ឯង អត់ប្រពន្ធអត់កូន អត់ចៅ ដោយសារខ្លួនខ្ញុំត្រូវធ្វើចត្តាឡីស័ក។ រីឯការពិនិត្យសម្រេច និងបញ្ជាគ្រប់គ្រងប្រទេស នៅដំណើការធម្មតា មិនមានអ្វីរាំងស្ទះឡើយ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×