ស្ទឹងត្រែង ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូប៉ះជាមួយរថយន្ត បណ្តាលឲ្យបុរសបើកម៉ូតូរងរបួសធ្ងន់ ហើយត្រូវជនបរទេសធ្វើដំណើរឆ្លងកាត់ឃើញ ក៏ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នោះ បានកើតឡើងនៅលើផ្លូវ ជាតិលេខ៧ ត្រង់ចំណុចស្រែសំគុង ស្ថិតនៅក្នុងភូមិសាស្រ្តភូមិស្រែពោធិ៍ សង្កាត់ស្រះប្ញស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោងជាង៦ព្រលប់ ថ្ងៃទី២៧ខែមេសាឆ្នាំ ២០២១។
របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះភីឡា ខាំសែង ភេទប្រុស អាយុ៤១ឆ្នាំ ជាកសិកររស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះប្ញស្សី ក្រុងស្ទឹងត្រែង។ អ្នករួមដំណើរប្រពន្ធរបួសស្រាល។
ជនរងគ្រោះ បើកម៉ូតូម៉ាកវ៉េវអាលហ្វាពណ៌ ស ធ្វើដំណើរពីជើងទៅត្បូង ដល់ចំណុចស្រែសំគង់ បត់ឆ្វេង ស្របរថយន្តវីស្តូពណ៌ខ្មៅមកពីក្រោយ បុកទទឹងម៉ូតូបណ្តាលឲ្យមនុស្សអ្នកបើកម៉ូតូរងរបួសបាក់ជើង
ខាងឆ្វេងនិងឈាមត្រចៀក។ រថយន្តបង្កម៉ាកវីស្តូពណ៌ខ្មៅបានគេចបាត់តែម្តង។
គេឃើញជនរងគ្រោះដឹកជញ្ជូនស្រាសាច់ក្លែម មានទាំងធ្យូងចង្ក្រាន និងសភាពស្រវឹងផង។
សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានចុះពិនិត្យ និងសន្និដ្ឋានថា អ្នកបើកបរម៉ូតូបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្នល្មើសច្បាប់ចរាចរណ៍។ រីឯរថយន្តពិតជាបានល្មើសច្បាប់ចរាចរណ៍ ដោយបើករត់៕ រក្សាសិទ្ធិដោយ៖សំណាង



