ឈ្មោះដូចជា ថាក់ស៊ីន ស៊ីណាវ៉ាត្រា, Netiwit Chotiphatphaisal, Aliza Napartivaumnuay, Moo Natavud Pungcharoenpong និងឈ្មោះជាច្រើនទៀត គឺពិតប្រាកដណាស់ នឹងធ្វើឲ្យអ្នកមិនមានជាជនជាតិថៃ ធុញទ្រាន់ក្នុងការអានហើយ។
ចូលទៅកាន់ Tik Tok អ្នកលេងបណ្តាញសង្គមម្នាក់ឈ្មោះ kattoksthai បានពន្យល់ពីមូលហេតុ ដែលជនជាតិថៃពិតជាមាន «ឈ្មោះវែង» បែបនេះ ដោយនាងបានសរសេររៀបរាប់ពីហេតុផលដូចខាងក្រោម៖
«អ្វីឈ្មោះថៃវែងម្ល៉េះ? ខ្ញុំទទួលសំណួរនេះយ៉ាងច្រើន»។
«មិនមែនឈ្មោះថៃទាំងអស់ គឺសុទ្ធតែវែងនោះទេ ប៉ុន្តែ ឈ្មោះវែងរបស់ពួកគេក៏មិនចម្លែកដែរ»។
«ឈ្មោះថៃ ដែលវែង គឺដោយសារតែឈ្មោះទាំងអស់នោះពិសេសប្លែកពីគេ។ អ្នកពិតជាកម្រឃើញមនុស្សមាននាមត្រកូលដូចគ្នា ដរាបណា ពួកគេមកពីគ្រួសារតែមួយ»។
នាងបន្ថែមថា ឈ្មោះថៃ ក៏អាចរួមបញ្ចូលជាមួយអត្ថន័យដ៏អស្ចារ្យ ដែលស្ថិតនៅពីក្រោយឈ្មោះទាំងនោះផងដែរ។ ឧទាហរណ៍ តារាសម្តែងលោក Mew Suppasit Jongcheveevat ដែលនាមត្រកូលរបស់គាត់បកប្រែថា «ដើម្បីទទួលបានជីវិតរុងរឿង»។ ឧទាហរណ៍មួយទៀត គឺឈ្មោះ Win Metawin Opas-iamkajorn ដែលប្រើថា «ពន្លឺរស្មីដ៏ត្រចះត្រចង់»។
ដូច្នេះ អ្នកដឹងហើយ! ចាប់ពីពេលនេះទៅ ចូរអ្នកចាំជានិច្ច នៅពេលសួរអ្នកណាម្នាក់ អំពីចម្ងល់ទាក់ទងនឹងឈ្មោះរបស់ពួកគេ ដើម្បីចៀសវាងនាំឲ្យឈ្មោះរបស់ពួកគេល្អត្រឹមត្រូវ ទៅជារឿងសើចចំអកទៅវិញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
@kattoksthai Why are ##Thai names so long? 🇹🇭 ##thailand ##culture ##thaidramas ##bl ##learnthai ##mewsuppasit ##winmetawin
♬ cantina band ~ star wars lofi – Closed on Sunday