Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនបុរីភ្នំមាស បានយកអំណោយ ផ្តល់ជូនរដ្ឋបាលខណ្ឌដង្កោ

ភ្នំពេញ ៖ ក្រុមហ៊ុនបុរីភ្នំមាស នៅតែបន្តផ្តល់អំណោយជូនកងកម្លាំង នៃគណអភិបាលខណ្ឌដង្កោ ដើម្បីជួយសម្រួលដល់លោកស្រី គឹម ញិប អភិបាលខណ្ឌដង្កោ ដើម្បីចែកជូនកងកម្លាំងដែលកំពុងតែបំពេញភារកិច្ច បិទខ្ទប់និងកាត់ផ្តាច់នូវជំងឺឆ្លងកូវីដ១៩ ដែលកំពុងតែរីករាលដាលទូទាំងសកលលោក រួមនឹងកម្ពុជាផងដែរ។

នៅព្រឹក ថ្ងៃទី២៨ខែមេសា ឆ្នាំ២០២១នេះ ក្រុមហ៊ុនបុរីភ្នំមាសបាយកអំណោយដ៏ជ្រះថ្លាទៅប្រគល់ជូន លោកស្រីគឹម ញិប អភិបាលខណ្ឌដង្កោ អំណោយទាំងនេះ រួមមាន-លុយចំនួន១០០០ដុល្លា អង្ករចំនួន២តោន មី៥០កេស ត្រីខនិងផ្លែឈើចំនួន៥កន្ត្រក។

នេះជាលើកទី២ហើយដែលក្រុមហ៊ុនបុរីភ្នំមាស បាននាំយកអំណោយទៅចែកជូនដល់កងកម្លាំង ដែលកំពុងតែឈរជើងការពារបិទខ្ទប់ នូវវិធានការរបស់រាជរដ្ឋាភិបាល
ក្នុងនោះដែរ លោកស្រីតំណាងក្រុមហ៊ុនបុរីភ្នំមាស ក៏បានសំណេះសំណាល និងសួរសុខទុក្ខដល់លោកស្រីអភិបាលខណ្ឌ និងលោកអភិបាលខណ្ឌរង រួមនឹងកងកម្លាំងទាំងអស់ ហើយក៏បានជូនពរឲ្យថ្នាក់ដឹកនាំខណ្ឌដង្កោ រួមនឹងកងកម្លាំងនិងប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងខណ្ឌដង្កោ សូមឲ្យមានសុខភាពល្អ និងសូមឲ្យជៀសឲ្យផុតនូវជំងឺឆ្លងដ៏កាចសាហាវកូវីដ១៩នេះផងដែរ៕រក្សាសិទ្ធិដោយ៖សួង សាម

×