Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញសពបុរសម្នាក់ ត្រូវរថយន្តបុកនិងកិនជាបន្តបន្ទាប់ បែកវល់នៅលើដងផ្លូវមហាវិថីឈ្នះឈ្នះ

ភ្នំពេញ ៖ សពបុរសម្នាក់ត្រូវបានអ្នកដំណើរ ប្រទះឃើញដេកស្លាប់នៅលើដងផ្លូវ ដែលគេសង្ស័យថា ត្រូវបានរថយន្ត បុកនិងកិនជាបន្តបន្ទាប់ ខណៈពេលដែលគាត់ធ្វើដំណើរលើដងផ្លូវ ។ ទោះបីជាយ៉ាងណា គេពុំដឹងថា បុរសរូបនោះ បានជួបគ្រោះថ្នាក់តាំងពីពេលណានោះទេ ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ៦ព្រឹកថ្ងៃទី២៨ ខែ មេសា ឆ្នាំ ២០២១ នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងភូមិកប់ស្រូវធំ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សពបុរសរូបនោះ មានអាយុប្រហែលជាង៣០ឆ្នាំ ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ ត្រូវរថយន្តកិនជាបន្តបន្ទាប់ បែកវល់នៅកណ្តាលផ្លូវ ។

តាមសមត្ថកិច្ចមានការសង្ស័យថា បុរសរូបនោះ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តបើកបុកនិងកិនតាំងពីពេល យប់ នៅពេលដែលគាត់ធ្វើដំណើរ ដោយថ្មើជើងហើយ ត្រូវបានរថយន្តដែលធ្វើដំណើរ ឆ្លងកាត់កិនជាបន្តបន្ទាប់ទៀត ។

តាមអ្នកភូមិ រស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា តាមភិនភាគសពបុរសនោះ ទំនងជាបុរសមានសតិមិនគ្រប់ អត់ស្បែកជើង ដែលបានធ្វើដំណើរ ចុះឡើងនៅលើដងផ្លូវ កាលពីវេលាល្ងាចថ្ងៃទី២៧ខែ មេសា ឆ្នាំ ២០២១ ស្រាប់តែ ព្រឹកឡើងភ្ញាក់ផ្អើលប្រទះឃើញ សពបុរសម្នាក់ត្រូវរថយន្តកិនតែម្តង។

សពត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចចាត់ចែក បញ្ជូនទៅកាន់ឈាបនដ្ឋានវត្តគប់ស្រូវ ដើម្បីបូជាតាមប្រពៃណី ៕រក្សាសិទ្ធិដោយ៖សារឿន

×