Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យសងសឹកគំនុំចាស់ ចាក់មួយដាវជាប់នឹងដងខ្លួន

ស្ទឹងត្រែង ៖ យុវជនម្នាក់បានរងរបួសជាទម្ងន់ បន្ទាប់ពីជនដៃដល់ចាក់មួយដាវ ជាប់នឹងខ្នង ដោយហេតុការណ៍នោះ បានកើតឡើងនៅទីប្រជុំជនភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់​ កាលពីវេលាម៉ោង៦និង ៣០នាទីយប់ថ្ងៃទី២៧ ខែមេសាឆ្នាំ២០២១។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះគង់ ប៊ុននី អាយុ ១៧ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវបានសាច់ញាតិ ដឹកមកកាន់មន្ទីរពេទ្យខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ករណីនេះមានក្មេងពីរក្រុម បង្កទំនាស់ពាក្យសម្ដីដែលសង្ស័យថា ធ្លាប់មានជម្លោះគំនុំនឹងគ្នា រឿងចាស់ រហូតឈានដល់ចាក់យុវជនម្នាក់ បណ្ដាលឱ្យរងរបួស។

បន្ទាប់ពីកើតហេតុសមត្ថកិច្ច ចុះរស្រាវជ្រាវកំណត់មុខសញ្ញា តាមចាប់ខ្លួនជនដៃដល់ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ:សំណាង

×