Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំពានបម្រាម ៖ ផាកពិន័យមន្ត្រីយោធា និងចិន ៣នាក់ ជិះរថយន្តទំនើបម៉ាក រ៉ូលរ៉យ បម្រុងឆ្លងកាត់គោលដៅ រង្វង់មូលគួចកាណុង

ភ្នំពេញ ៖ សមត្ថកិច្ចផាកពិន័យមន្ត្រីយោធាម្នាក់ និងជនជាតិចិនចំនួន ៣នាក់ (ប្រុស ២នាក់ , ស្រី ១នាក់) ក្នុងម្នាក់ ២លាន ៥សែនរៀល ករណីជិះរថយន្តទំនើបម៉ាក រ៉ូលរ៉យ បម្រុងឆ្លងកាត់គោលដៅរង្វង់មូលគួចកាណុង ឆ្លងស្ពានជ្រោយចង្វារទៅត្រើយខាងកើត ដោយគ្មានលិខិតអនុញ្ញាត ល្មើសនឹងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបិតខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា បានប្រាប់ CEN ឲ្យដឹងថា មន្ត្រីយោធាម្នាក់ យករថយន្តរ៉ូលរ៉យ ដឹកជនជាតិចិន ៣នាក់ ល្មើសវិធានការបិទខ្ទប់រាជធានីភ្នំពេញ នៅចំណុចរង្វង់មូលគួចកាណុង កាលពីថ្ងៃទី២៧ មេសា គឺសមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ និងពិន័យអន្តរកាលក្នុងម្នាក់ ២លាន ៥សែនរៀល។

សូមជម្រាបថា សមត្ថកិច្ចបានចាប់ឃាត់ខ្លួនមន្ត្រីយោធាម្នាក់ និងជនជាតិចិនចំនួន ៣នាក់ (ប្រុស ២នាក់ , ស្រី ១នាក់) ជិះរថយន្តទំនើបម៉ាក រ៉ូលរ៉យ បម្រុងឆ្លងកាត់គោលដៅរង្វង់មូលគួចកាណុង ឆ្លងទៅត្រើយខាងកើត ដោយគ្មានលិខិតអនុញ្ញាតល្មើស នឹងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ។

ការឃាត់ខ្លួននេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចរង្វង់មូលគួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មន្ត្រីយោធាដែលឃាត់ខ្លួនឈ្មោះ មឿន សាមន នៅអង្គភាពបញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ជិះរថយន្តរ៉ូលរ៉យ ពាក់ផ្លាកលេខ កម្ពុជា BRS . 7377 ពណ៌ខ្មៅលាយទឹកប្រាក់។

មន្ត្រីយោធារូបនោះ បញ្ជាក់ថា ខ្លួនបានទទួលបញ្ជាពីថៅកែរបស់ខ្លួន ឲ្យយករថយន្តរ៉ូលរ៉យ ចេញពីក្រុមហ៊ុននៅម្ដុំផ្សារអីអន២ ទៅដឹកជនជាតិចំនួន ៣នាក់ (ស្រី១នាក់) នៅក្លឹបស្កាយបា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន យកទៅអូតែលសុខា។ តែពេលបើកមកដល់រង្វង់មូលគួចកាណុង ត្រូវបានសមត្ថកិច្ចឃាត់សាកសួរ៕ រក្សាសិទ្ធោដោយ : ចេស្តារ

×