Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនជាតិចិន ចំនួន៥នាក់ ផាកពិន័យ៣នាក់ ២នាក់ទៀត បញ្ជូនទៅធ្វើចត្តាឡីស័ក នៅព្រែកព្នៅ ពេលឆ្លងកាត់គោលដៅ សមត្ថកិច្ចគ្មានលិខិតអនុញ្ញាត

ភ្នំពេញ ៖ ជនជាតិចិនចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញប្រចាំការគោលដៅ រង្វង់មូលកងព្រហ្មខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនជាតិចិន ផាកពិន័យនិងបញ្ជូនទៅធ្វើចត្តាឡីស័ក ខណៈ ពួកគាត់ធ្វើដំណើរឆ្លងកាត់គោលដៅ អនុវត្តន៍បម្រាមគោចរនិងបិទខ្ទប់ ដោយគ្មានលិខិតអនុញ្ញាត ពីសាលារាជធានីភ្នំពេញ ។

ហេតុការណ៍ឃាត់ខ្លួនជនជាតិចិន បានជាបន្តបន្ទាប់បានចំនួន៥នាក់នោះ បានធ្វើឡើងកាល ពីព្រឹកថ្ងៃ២៨ខែមេសា ឆ្នាំ ២០២១ ស្ថិតនៅនៅ ចំណុចរង្វង់មូលកងព្រហ្ម( គល់ស្ពានជ្រោយចង្វារត្រើយខាងកើត ភូមិដើមគរ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានី ភ្នំពេញ ។ ជនជាតិចិនចំនួន៥នាក់នោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

សូមបញ្ជាក់ថា ជនជាតិចិនចំនួន៣នាក់ ដែលយល់ព្រមឲ្យសមត្ថកិច្ចផាកពិន័យ ក្នុងម្នាក់២៥០០០០០រៀល (ពីលានប្រាំសែនរៀល) រួចសមត្ថកិច្ចប្រគល់លិខិតផាកពិន័យ អនុញ្ញាតឲ្យបន្តដំណើរទៅមុខចុះ ចំណែកជនជាតិចិនចំនួន២នាក់ទៀត ដែលមិនព្រមអនុវត្តតាមគោលការណ៍ច្បាប់ (ផាកពិន័យ) សមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅធ្វើចត្តាឡីស័ក នៅខណ្ឌព្រែកព្នៅ តាមនីតិវិធីច្បាប់៕រក្សាសិទ្ធិដោយ៖សារឿន

×