Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់ស្រ្តីអាយុ ៤៦ឆ្នាំ ដោយជំងឺកូវីដ-១៩ នៅភូមិរកាធំ ឃុំជីរោទ៍ទី១

ត្បូងឃ្មុំ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំបានចេញសេចក្តីប្រកាសពត៌មានស្តីពីករណីស្លាប់ស្រ្តីអាយុ ៤៦ឆ្នាំ ដោយជំងឺកូវីដ-១៩ នៅភូមិរកាធំ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ។

រដ្ឋបាលខេត្តត្បូងឃ្មុំ សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា យោងតាម របាយការណ៍លេខ ១២៥៤ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានឲ្យដឹងថា ស្ត្រីជនជាតិខ្មែរ ឈ្មោះ សុខ គឹមសឿន ភេទស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិរកាធំ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានស្លាប់បាត់បង់ជីវិត នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២១និង១៨នាទី នៅមន្ទីរពេទ្យ បង្អែកព្រះនរោត្តម សីហនុ ត្បូងឃ្មុំ។ ប្រវត្តិអ្នកស្លាប់ខាងលើ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ មាន អាការៈ ក្តៅខ្លួន ក្អក ហត់តិចៗ រយៈពេល០៨ថ្ងៃមុន ថ្ងៃចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយគាត់ បានព្យាបាលនៅផ្ទះលេបថ្នាំដែលព្យាបាលដោយប្តីរបស់គាត់ជាគ្រូពេទ្យនៅមណ្ឌលសុខភាពជីរោទ៍ទី១។ នៅវេលាម៉ោង ១៤និង៣០នាទី នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរ ក៏សម្រេចចិត្តនាំមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកព្រះនរោត្តម សីហនុ ត្បូងឃ្មុំ នៅវេលាម៉ោង ១៦និង៣០នាទី ក្រុមគ្រូពេទ្យបានជួយសង្គ្រោះបន្ទាន់ភ្លាមៗទន្ទឹមនឹងនោះបានធ្វើតេស្ដរហ័សកូវីដ-១៩ លទ្ធផលវិជ្ជមានកូវីដ-១៩ ដោយស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកដំបូង តម្រូវឲ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមតែទោះបីជាក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាម លក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយអ្នកជំងឺបាន ហើយស្ថានភាពអ្នកជំងឺកាន់តែ ធ្ងន់ធ្ងរឡើងៗ ដែលបណ្ដាលឲ្យអ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង២១និង១៨នាទី នាថ្ងៃ ខែឆ្នាំដដែល។

ការសន្និដ្ឋាន៖ តាមការសន្និដ្ឋាន និងរោគវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យអ្នកជំងឺ សុខ គឹមសឿនបានស្លាប់ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតធ្ងន់ធ្ងរ ដែលបណ្តាលមកពីជំងឺ កូវីដ-១៩។

វិធានការ៖ សាកសពបានវេចខ្ចប់តាមលក្ខណៈបច្ចេកទេសវេជ្ជសាស្ត្រ រួចបញ្ចូនដោយរថយន្តគិលានសង្គ្រោះទៅបូជា នៅវត្តភូមិចាន់ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ រដ្ឋបាលខេត្ត សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមកំ ទីបំផុតជាមួយក្រុមគ្រួសារសព៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×