Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តព្រះសីហនុ រកឃើញអ្នកកើតជំងឺកូវីដ ចំនួន១៦នាក់នៅថ្ងៃទី២៧មេសា

ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ថ្មី ចំនួន១៦នាក់ ក្នុងនោះមានអាជីវករផ្សារ និងក្រុមគ្រួសារ ព្រមទាំងអ្នកពាក់ព័ន្ធ។

តាមរយៈសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្ត បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក នៅវេទិកា៧មករា រៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ពាក់ព័ន្ធជាមួយស្ថានភាពបែបនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានសម្រេចផ្អាកការលក់ដូរបណ្ដោះអាសន្ន នៅផ្សារលើក្រុងព្រះសីហនុ ជាបណ្ដោះអាសន្នផងដែរ ហើយតម្រូវឲ្យអាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវទៅធ្វើចត្តាឡីស័ក៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×