Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​-​ចិន ព្រមព្រៀង​គ្នា​បន្ត​ការដាក់​សម្ពាធ ទោះ​កូរ៉េខាងជើង សន្យា​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ ទទួលបាន​ការគាំទ្រ​ពី​ចិន​ក្នុង​ការបន្ត​ការដាក់​សម្ពាធ​លើ​​ប្រទេស​កូរ៉េខាងជើង ក្រោយពេល​មាន​ការព្រួយបារម្ភ​ថា ការ​ប្រថុយ​លេងល្បែង​ការទូត​ជាមួយនឹង​​កូរ៉េខាងជើង​អាច​នាំ​ស្ថាន ភាព​ធ្លាក់​ទៅកាន់​ភាពអាក្រក់​ដូចដើម​។

​ការប្តេជ្ញាចិត្ត​របស់​មេ​ដឹកនាំ​មហាអំណាច​ទាំងពីរ​ក្នុង​ការបន្ត​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង ធ្វើឡើង​ក្នុង​ជំនួប តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​សេត វិមាន​អា​មេ​រិច​។​

​សេត​វិមាន​បញ្ជាក់ថា លោក ត្រាំ និង ស៊ី ជី​ង​ពីង​ប្តេជ្ញាចិត្ត​រក្សា​ការដាក់​សម្ពាធ និង​ទណ្ឌកម្ម រហូត​ទាល់តែ​កូរ៉េ​ខាងជើង​មាន​ចំណាត់ការ​ជាក់ស្តែង​ឆ្ពោះ​ទៅកាន់​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​យ៉ាង​ពិតប្រាកដ​។​

​សូមបញ្ជាក់​ថា លោក ដូ​ណា​ល់ ត្រាំ បាន​ធ្វើឲ្យ​ពិភពលោក​មាន​ការភ្ញាក់ផ្អើល ក្រោយ​ពេល​លោក​ទទួល​យក​ការអញ្ជើញ​ដើម្បី​ធ្វើ​កិច្ចប្រជុំ​កំពូល​ជាមួយនឹង​មេដឹកនាំ​ជាន់​ខ្ពស់​បំផុត​របស់​កូរ៉េខាងជើង គីម ​ជុង​អ៊ុន នៅក្នុង​ខែ​មេសា​ខាង​មុខ​។​

​ការទទួលយក​ការសុំ​ចរចារ​នេះ កើតឡើង​ក្រោយ​ពេល​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង ដែល​បាន​ជួបប្រជុំ​​ជាមួយនឹង គីម ជុង​អ៊ុន បានបញ្ជាក់​ថា កូរ៉េខាងជើង​បញ្ជាក់ថា ខ្លួន​សន្យា​លុបបំបាត់​អាវុធ​​នុយក្លេអ៊ែ​រ និង​បញ្ឍប់​បាញ់​សាកល្បង​មី​ស៊ីល​។​

​ជា​ការកត់សម្គាល់ ប្រទេស​កូរ៉េខាងជើង មិន​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​នោះឡើយ​ចាប់តាំងពី​ខែ​​វិច្ឆិកា​រមក​៕ សុភ័ក្ត្រ

spot_img
×