ប្រទេសឥណ្ឌា៖ គិតត្រឹមថ្ងៃពុធម្សិលមិញនេះ ករណីស្លាប់ដោយសារជំងឺកូវីដ១៩បានកើនឡើងរហូតដល់ជាង២០ម៉ឺននាក់ ខណៈពេលបច្ចុប្បន្ននេះ ប្រទេសឥណ្ឌាកំពុងតែកង្វះអុកស៊ីសែន ការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រ និងបុគ្គលិកមន្ទីរពេទ្យ ជាមួយនឹងចំនួននៃករណីឆ្លងនូវវីរុសប្រភេទថ្មីច្រើន។
ចំពោះករណីរលកទី២របស់ឥណ្ឌាគឺត្រូវបានគេរកឃើញចំនួនអ្នកឆ្លងជំងឺកូវីដតេស្តវិជ្ជមានយ៉ាងហោចណាស់៣០ម៉ឺននាក់ក្នុងមួយថ្ងៃ។ ក្នុងនោះកន្លែងថែទាំសុខភាព និងកន្លែងបូជាសពអ្នកស្លាប់មានដែលមានចំនួនលើសលប់ច្រើន បានជំរុញឱ្យមានការឆ្លើយតបជាលក្ខណៈអន្តរជាតិកាន់តែខ្លាំងឡើង។

ត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ តួលេខអ្នកឆ្លងចំនួន ៣៦០ ៩៦០ករណីត្រូវបានរាយការណ៍ដែលនេះជាចំនួនមួយខ្ពស់បំផុតនៅលើពិភពលោកគិតត្រឹមតែរយៈពេលមួយថ្ងៃ។ អ្នកជំនាញជឿជាក់ថាចំនួនសរុបជាផ្លូវការគឺស្ថិតក្រោមការប៉ាន់ស្មាន នៃចំនួនពិតប្រាកដ នៅក្នុងប្រទេសដែលមានប្រជាជនចំនួន១.៣ពាន់លាននាក់។
យ៉ាងណាមិញ ក្នុងនៅទីក្រុង ញ៉ូដេលី រថយន្តសង្គ្រោះបន្ទាន់តម្រង់ជួរជាច្រើនម៉ោងដើម្បីយកអ្នកជំងឺកូវីដ១៩ទៅកន្លែងបូជា នៅតាមឧទ្យាន និងចំណតជាច្រើនកន្លែងដែលសាកសពត្រូវបានដុត។ ក្នុងនោះការផ្គត់ផ្គង់អុកស៊ីសែនដើម្បីជួយសង្គ្រោះជីវីត និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន បានចាប់ផ្តើមមកដល់ទីក្រុងញ៉ូដេលី រួមជាមួយបំពង់ខ្យល់ និងម៉ាស៊ីនបង្កើតខ្យល់អុកស៊ីសែនពីប្រទេសអង់គ្លេសដែលមានការចែកចាយមកពី ប្រទេសអៀកឡង់ អាល្លឺម៉ង់ និងអូស្ត្រាលី។

ទោះបីជាយ៉ាងណា ប្រទេសជាច្រើនបានផ្អាកជើងហោះហើរពីប្រទេសឥណ្ឌាដើម្បីធានាវិធានការក្នុងការការពារនូវការឆ្លងពីវីរុសដែលមានគ្រោះថ្នាក់ជាងមុននេះ។ក្នុងនោះលោកប្រធានាធិតីសហរដ្ឋអាមេរិក ចូ បៃដិនបាននិយាយថា រូបលោកបានសន្ទនាឆ្លើយឆ្លងជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី រួមទាំងពេលវេលាដែលសហរដ្ឋអាមេរិក នឹងត្រូវបញ្ចូលវ៉ាក់សាំងទៅប្រទេសឥណ្ឌា។ លោកថា នេះជាចេតនាច្បាស់លាស់របស់លោកក្នុងការធ្វើដូច្នេះ។
លោក ចូបៃដិន បានថ្លែងប្រាប់អ្នករាយកាណ៍នៅឯសេតវិមានកាលពីថ្ងៃអង្គារថា៖ ខ្ញុំគិតថា យើងនឹងអាចចែករំលែកបាន ចែកនូវវ៉ាក់សាំងក៏ដូចជា ប្រទេសជាច្រើនដែលកំពុងមានត្រូវការជាចាំបាច់។ វាគឺជាការក្តីសង្ឃឹម និងទំនុកចិត្ត៕
ប្រភព៖ រ៉យទ័រ




