Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាណាដា​រាយការណ៍​ករណី​ស្លាប់​ជា​លើកដំបូង​ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង​អា​ស្ត្រា​សេនី​កា​

​រដ្ឋ Quebec របស់​ប្រទេស​កាណាដា កាលពី​ថ្ងៃ​អង្គារ ទី​២៧ បាន​រាយការណ៍​ពី​ករណី​ស្លាប់​អ្នកជំងឺ​ជា​លើកដំបូង ដោយសារ​ឈាមកក​ដ៏​កម្រ​មួយ ក្រោយ​ពេលដែល​ជំងឺ​ទទួលបាន​ការចាក់​វ៉ាកសា់ំង​បង្ការ​កូ​វីដ​១៩ អា​ស្ត្រា​សេនី​កា​។​

ប្រទេស​កាណាដា​បាន​រាយការណ៍​ថា យ៉ាងហោចណាស់​ករណី​ឈាមកក​ចំនួន​៥​ករណី គឺ​បាន​បង្ក​មកពី​ការចាក់​វ៉ាក់សាំង​។ ប៉ុន្តែ​មន្ត្រី​សុខាភិបាល​នៅតែ​តម្កល់អត្ថប្រយោជន៍​នៃ​វ៉ាក់សាំង​អា​ស្ត្រា​សេនី​កា​ថា មាន​សក្តានុពល​ខ្ពស់​លើសពី​ការរំពឹងទុក​ជាង​កត្តា​ហានិភ័យ​។​

​លោក Francois Legault រដ្ឋមន្ត្រី​នៃ​រដ្ឋ Quebec បាន​ប្រាប់​សន្និសីទ​សារ​ព័​ត៍​មាន​ថា ខ្ញុំ​មានការ​សោកស្តាយ​ចំពោះ​ស្ត្រី​អាយុ​៥៤​ឆ្នាំ ​ដែលមាន​សុខភាព​ល្អ បាន​ស្លាប់​ដោយសារ​លោកស្រី​ចាក់​វា់ក់​សាំង​។ វា​ពិបាក​នឹង​ទទួលយក​ណាស់​។​

​ប្រធាន​ផ្នែក​សុខភាព​សា​ធាណ​នៃ​រដ្ឋ Quebec លោក Horacio Arruda បាន​និយាយថា ការព្យាបាល​សង្គ្រោះ​ជីវិត​គឺ​មិន​ដំណើរការ​( មិនមាន​ប្រសិទ្ធភាព​)​ជាពិសេស​មិន​ស្គាល់​អត្តសញ្ញាណ​នៃ​ការស្លាប់​របស់​អ្នកជំងឺ​ដោយសារ​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល​ក្រោយពេល​ចាក់​វ៉ាក់សាំង​។ ប៉ុន្តែ​លោក​បាន​ព្រមាន​ថា មរណភាព​របស់​ស្ត្រី​ខាងលើ​មិនគួរ​ផ្លាស់ប្តូរ​នូវ​អនុសាសន៍​របស់​រដ្ឋាភិបាល​ក្នុងការ​ប្រើប្រាស់​វ៉ាក់សាំង​សម្រាប់​មនុស្ស​ដែលមាន​អាយុ​លើ​ពី​៤៥​ឆ្នាំ​នោះទេ​។​

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​រដ្ឋ Quebec លោក Christian Dubé បាន​និយាយថា ក្នុង​រដ្ឋ​មាន​ប្រជាជន​ចំនួន​ប្រមាណ​៤​សែន​នាក់​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​ជាមួយ​ថ្នាំ​អា​ស្ត្រា​សេនី​កា​។ លោក François Legault បាន​ថ្លែងថា វា​ជាការ​គណនា​ហានិភ័យ​មួយ ប៉ុន្តែ​ជាក់ស្តែង​នៅពេល​យើង​គិតពី​ស្ត្រី​រូបនេះ គ្រួសារ និង​មនុស្ស​ជិតស្និទ្ធ​របស់គាត់ នោះ​វា​ពិតជា​ពិបាក​ណាស់​។​

កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន វ៉ាក់សាំង​ប្រភេទ​អា​ស្ត្រា​សេនី​កា​ចំនួន​ជាង​១ ១​លាន​ដូ​ស​ត្រូវបាន​គ្រប់គ្រង​ទូទាំងប្រទេស​។ នាយករដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau បានទទួល​វ៉ាក់សាំង​អា​ស្ត្រា​សេនី​កា​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​ផងដែរ​។​

ការប្រឈមមុខ​ជាមួយ​នឹង​រលក​ទី​៣​នៃ​មេរោគ រដ្ឋ​ជាច្រើន​របស់​ប្រទេស​កាណាដា​រួមជាមួយ​រដ្ឋ​ដែលមាន​ប្រជាជន​ច្រើន​បំផុត នៃ​រដ្ឋ Ontario​នាពេល​ថ្មីៗ​នេះ បានចាប់ផ្តើម​ផ្តល់នូវ​វ៉ាក់សាំង​អា​ស្ត្រា​សេនី​កា​ទៅកាន់​មនុស្ស​ដែលមាន​អាយុ​ចាប់ពី​៤០ ឡើងទៅ​។ សូមជម្រាបថា រដ្ឋ ដែល​ករណី​ជម្ងឺឆ្លង​ច្រើន ត្រូវបាន​ថយចុះ​នាពេល​ថ្មីៗ​នេះ ដោយ​អនុញ្ញាតអោយ​មានការ​ចាក់​វ៉ាក់សាំង​ចំពោះ​ប្រជាជន​ដែលមាន​អាយុ​ចាប់ពី​៤៥​ឡើងទៅ​៕

ប្រភព​៖ CNA​

×