Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្តពង្រឹងអនុវត្តវិធានការ ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ ចេញសេចក្ដីណែនាំ ស្ដីពីការបន្តពង្រឹងអនុវត្តវិធានការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ។

ស្ថិតក្នុងបរិការណ៍នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១. និងក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និង សណ្តាប់ធ្នាប់សាធារណៈ ដោយអនុលោមតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលន ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធដែលនៅជាធរមាន រដ្ឋបាលខេត្តត្បូងឃ្មុំ បានដាក់ចេញសេចក្ដីសម្រេច សេចក្តីណែនាំ សេចក្តីជូនដំណឹង និងចំណាត់ការជាបន្តបន្ទាប់ សំដៅកាត់ផ្ដាច់ប្រភពចម្លង និងទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ ពិសេសក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលកំពុងកើនឡើងឥតឈប់ឈរ។

យ៉ាងណាមិញ តាមរយៈការដាក់ចេញនូវវិធានការរដ្ឋបាល និងចំណាត់ការទាំងនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ សង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋភាគច្រើន មានការទទួលខុសត្រូវខ្ពស់ក្នុងការចូល រួមអនុវត្ត ដើម្បីលើកកម្ពស់សុខភាពសាធារណៈ សណ្តាប់ធ្នាប់របៀបរៀបរយសង្គម និងចូលរួមក្នុង ការអនុវត្តសេចក្តីសម្រេចលេខ ០៥៨/២១ សសរ តឃ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ស្ដីពីការបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ប៉ុន្តែក៏នៅមានបងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដ្ឋានមួយចំនួន តូច នៅតែបន្តបំពានគោលការណ៍ណែនាំ ដូចជាមិនអនុវត្តកាតព្វកិច្ចរក្សាគម្លាត លួចលាក់ប្រមូលផ្តុំ កំបាំងភ្នែកពីសមត្ថកិច្ច និងណាត់គ្នាជួបជុំទទួលទានគ្រឿងស្រវឹង នាំឱ្យបាត់បង់ស្មារតីភ្លេចការការពារ ខ្លួន និងធ្វេសប្រហែសមិនអនុវត្តវិធានការការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៥ ដែលនេះ គឺជាហានិភ័យ យ៉ាងធ្ងន់ធ្ងរសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។ ក្នុងន័យនេះ ដើម្បីគ្រប់គ្រងសភាពការណ៍ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមធ្វើការណែនាំបន្ថែមដូចខាង ក្រោម៖

១-គ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបហវ បងការ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ ភេសជ្ជៈគ្រប់ប្រភេទ ត្រូវផ្អាក់ជាបណ្ដោះអាសន្ទុះ នូវការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ដោយបន្តរយៈពេល ៨ (ប្រាំបី)ថ្ងៃ បន្ថែមទៀត គិតចាប់ពី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។

២-ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែក អាហារ -ភេសជ្ជៈគ្រប់ប្រភេទ ត្រូវផ្អាកជាបណ្ដោះអាសន្នចំពោះការទទួលអតិថិជនឱ្យចូល មកទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួន ប៉ុន្តែអាចប្រកបអាជីវកម្មលក់ដូរជា លក្ខណៈវេចខ្ចប់បាន។

៣-មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរទេសចរណ៍ខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវសហការ ចុះត្រួតពិនិត្យតាមបណ្តាគោលដៅផ្សាររដ្ឋ និងផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូប អាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ -ភេសជ្ជៈគ្រប់ប្រភេទ ដើម្បីអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ។ ក្នុងករណីរកឃើញថា គណៈគ្រប់គ្រងផ្សារ ឬម្ចាស់អាជីវកម្មដ្ឋានណាមួយ មិនព្រមអនុវត្ត ត្រូវធ្វើកិច្ចសន្យាណែនាំលើកទី១ ហើយ ប្រសិនបើនៅតែបន្តបំពាន ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការ លើកលែងឡើយ។

៤-គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលឃុំ សង្កាត់ ត្រូវ បន្តអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវវិធានការរដ្ឋបាល ដែលរដ្ឋបាលខេត្តបានដាក់ចេញក្នុងការករណ៍ បិទខ្ទប់ទីតាំង ឬភូមិសាស្ត្រ ដែលរកឃើញវិជ្ជមានកូវីដ-១៩ រួមជាមួយបន្តការត្រួតពិនិត្យ បងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់ពីបណ្តាប្រទេស និងតំបន់ហានិភ័យខ្ពស់ចូលមក មូលដ្ឋានវិញ ត្រូវតម្រូវអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល (ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ) ជាដាច់ខាត៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×