Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តកំពង់ធំរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៤នាក់ទៀត

ខេត្តកំពង់ធំ ៖ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពី ការរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៤នាក់ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណៈជនជ្រាបថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៤ករណី នៅភូមិព្រៃវែង ឃុំទ្រៀល ស្រុកតាំងគោក៖ ១. ឈ្មោះ រស់ ច្រៀងភេទស្រី អាយុ ៥២ឆ្នាំ ២. ឈ្មោះ សួន គីមហួយភេទស្រី អាយុ ២៩ឆ្នាំ ៣. ឈ្មោះ សើរ គីមឆេង ភេទស្រី អាយុ ១២ឆ្នាំ និង៤. ឈ្មោះ ធី អាលីស្សា ភេទស្រី អាយុ ២ខែ។

បុគ្គលទាំង ០៤នាក់នេះជាអ្នកពាក់ព័ន្ធនឹង ឈ្មោះ ឌឹម សុឃឿន ដែលត្រូវបានរកឃើញវិជ្ជមានកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។ កន្លងមកក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស(Rapid Test) ដោយរកឃើញវិជ្ជមាន០៣នាក់ និងអវិជ្ជមាន ០១នាក់ បន្ទាប់មកក៏បានបញ្ជូនសំណាកទាំង០៤ទៅធ្វើ តេស្តបញ្ជាក់នៅវិទ្យាស្ថានប៉ាស្ទ័រ និងទទួលបានលទ្ធផលវិជ្ជមានទាំង ០៤ករណី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

បច្ចុប្បន្នអ្នកជំងឺកូវីដ១៩ ទាំង០៤នាក់ខាងលើនេះ ត្រូវបានដាក់ឲ្យសម្រាក ព្យាបាលនៅមន្ទីរពេទ្យ បង្អែកបារាយណ៍-សន្ទុក។

រដ្ឋបាលខេត្តបាន និងកំពុងធ្វើការស្រាវជ្រាវ និងយកសំណាកអ្នកពាក់ព័ន្ធនៅក្នុងភូមិព្រៃវែង ឃុំទ្រៀល ស្រុកតាំងគោក ដើម្បីធ្វើតេស្ដរកជំងឺកូវីដ១៩ យ៉ាងហ្មត់ចត់បំផុត។

សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយចូលរួមអនុវត្តវិធាន “៣ការពារ ៣កុំ” ឲ្យបានគ្រប់ៗគ្នា៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×