Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្មានការលើកលែង! ផាកពិន័យនាយករដ្ឋមន្រ្តីថៃ ព្រោះអត់ពាក់ម៉ាស់នៅទីសាធារណៈ ក្នុងទឹកប្រាក់ចំនួន….

ការផាកពិន័យ ពុំត្រឹមធ្វើឡើងសម្រាប់តែប្រជាពលរដ្ឋប៉ុណ្ណោះទេ នោះនៅក្នុងប្រទេសថៃ សូម្បីតែនាយករដ្ឋមន្រ្តី ក៏ត្រូវបានផាកពិន័យផងដែរ ព្រោះតែរឿងអត់ពាក់ម៉ាស់នៅទីសាធារណៈ។

យោងតាមសារព័ត៌មាន CNA បានចុះផ្សាយឲ្យដឹងថា ថ្មីៗនេះ នៅក្នុងប្រទេសថៃ បានកំពុងដាក់ចេញនូវវិធានការទប់សស្កាត់ Covid-19 និងបានចូលជាធរមានហើយ កាលពីថ្ងៃទី២៦ ខែមេសា។ ក្នុងនោះ វិធានការថ្មីមួយបានចែកថា ឥឡូវនេះ វាជាកាតព្វកិច្ចក្នុងការពាក់ម៉ាស់នៅទីសាធារណៈ ហើយប្រសិនបើអ្នកណាម្នាក់មិនអនុវត្តតាមទេ នោះពួកគេនឹងត្រូវពិន័យរហូតដល់ ២០,០០០ បាត (ស្មើជាង ៦០០ ដុល្លារ)។

ដោយឡែក ថ្មីៗនេះផងដែរ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានបង្ហោះរូបភាពមួយរបស់គាត់ នៅក្នុងកិច្ចប្រជុំជាមួយមន្រ្តីដទៃទៀត ដើម្បីពិភាក្សាអំពីវ៉ាក់សាំង Covid-19 នៅលើហ្វេសប៊ុក បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង។ រូបភាពនោះ ត្រូវបានគេកត់សម្គាល់ឃើញថា ក្នុងចំណោមមន្រ្តីជាច្រើនរូបពាក់ម៉ាស់ការពារ តែខុសប្លែកលោកនាយករដ្ឋមន្រ្តីបែរជាមិនពាក់ម៉ាស់ទៅវិញ។

ក្រោយមហាជនសម្តែងការមិនពេញចិត្ត និងនាំគ្នារិះគន់យ៉ាងព្រោងព្រាត នៅទីបំផុត រូបភាពមួយសន្លឹកនេះ ក៏ត្រូវបានលុបចេញវិញភ្លាមៗផងដែរ។

ទោះយ៉ាងណា រូបភាពនេះពុំបញ្ចប់តឹ្រមការលុបចេញទេ ខណៈដែលអភិបាលក្រុងបាងកក ត្រូវបានគេស្នើឲ្យស៊ើបអង្កេតករណីនេះ ដោយមិនត្រូវលើកលែងនោះទេ។ បន្ទាប់មក អភិបាលក្រុង ក៏បានប្រាប់ទៅលោកនាយករដ្ឋមន្រ្តី ថាបានប្រព្រឹត្តិខុសហើយ ដែលគាត់ត្រូវតែទទួលការពិន័យចំនួន ៦០០០ បាត (ជិត ២០០ ដុល្លារ)៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×