ភ្នំពេញ ៖ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គឺជាព្រឹត្តិការណ៍មួយនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដ៏ធ្ងន់ធ្ងរបំផុត ដែលធ្វើឲ្យយើងគ្រប់គ្នាត្រូវជួបការលំបាកយ៉ាងខ្លាំង។ តែទន្ទឹមនិងនេះផងដែរ អ្នកដែលជួបការលំបាក និងប្រឈមហានិភ័យខ្ពស់ជាងគេ គឺជាក្រុមកងទ័ពអាវស ដែលបានពលីពេលវេលា និងកម្លាំងកាយចិត្តឥតរួញរាឡើយ។

ក្រៅពីបំពេញតួនាទីជាអ្នកដឹកជញ្ជូនអ្នកជំងឺផង, ព្យាបាល មើលថែផ្គត់ផ្គង់ចំណីអាហារហូបចុក ទៅដល់អ្នកជំងឺដោយផ្ទាល់ផង, សម្អាតទីតាំងសម្រាកព្យាបាលផង នោះក្រុមកងទ័ពអាវស ថែមទាំងវេចខ្ចប់ សែងសាកសពអ្នកជំងឺកូវីដ១៩ យកទៅបូជាទៀតផង។
ជាក់ស្តែង តាមរយៈវីដេអូមួយប្រមាណជិត ៤០ វិនាទី ដែលត្រូវបានចែករំលែកដោយគណនី Tik Tok ដែលមានឈ្មោះថា Kosorl បានបង្ហាញឲ្យឃើញពីសកម្មភាពក្រុមគ្រូពេទ្យ សែងមឈូសសពអ្នកជំងឺកូវីដ១៩ ឡើងលើឈាបនដ្ឋាន ដើម្បីបូជា ដោយភ្ជាប់សារបែបនេះថា៖ «អ្នកណាដែលថាមិនចេះខ្លាច អ្នកណាមិនចេះហត់? តែនេះជាតួនាទី លើកទី១ក្នុងឆាកជីវិតហើយ ព្រោះដើម្បីអោយប្រទេសយើងឆាប់រួចផុតពីកូវីដ»។

នេះក៏សបញ្ជាក់ឲ្យឃើញផងដែរថា ពួកគាត់ពិតជាពុះពាគ្រប់ការលំបាកទាំងអស់ និងសូម្បីតែប្រឈមនិងអាយុជីវិត ព្រោះតែចង់ឲ្យវីរុសរាតត្បាតដ៏កាចសាហាវនេះ ឆាប់ចាកផុតពីប្រទេសកម្ពុជា និងក៏ដូចបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ប្រែមកស្ថានការណ៍ល្អប្រសើរឡើងវិញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
@kuychankosorl អ្នកណាដែលថាមិនចេះខ្លាចអ្នកណាមិនចេះហត់?តែនេះជាតួនាទី♥️លើកទី១ក្នុងឆាកជីវិតហើយ😴ពរោះដើម្បីអោយប្រទេសយើងឆាប់រួចផុតពីកូវីត🙏🏿##ពេទ្យកែប
♬ សំឡេងដើម – Kosorl



