Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចតម៉ូតូមួយគ្រឿង ទុកចោល២៤ម៉ោង មិនឃើញម្ចាស់ បង្កឲ្យមានការភ្ញាក់ផ្អើល

ស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសាឆ្នាំ ២០២១ មានការភ្ញាក់ផ្អើល បន្ទាប់ពីឃើញម៉ូតូមួយគ្រឿង ត្រូវគេទុកចោលនៅក្បែរចិញ្ចើមផ្លូវសាធារណៈ នៅម្ដុំកងចក្រ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ភ្ញៀវដែលមកអង្គុយផឹកកាហ្វេ ក្នុងហាងមួយកន្លែងក្បែរនោះ បាននិយាយថា ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខក៤៦៦៣ភព១ ឃើញទុកចោលរយៈពេល ២៤ ម៉ោងហើយ។

តាមការឲ្យដឹងទៀតថា ម៉ូតូមួយគ្រឿងនោះ គេឃើញទុកចោលតាំងពីវេលាម៉ោង ១០ ព្រឹកថ្ងៃទី ២៨ ខែមេសាម្សិលមិញ។ ដោយមិនមានម្ចាស់មកយកទៅណា ខាងមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងម្នាក់ ក៏បានដកហូតម៉ូតូ ទៅរក្សាទុកនៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី ២៩ ខែមេសា រង់ចាំម្ចាស់មកទទួលយក៕ រក្សាសិទ្ធិដោយ:សំណាង

×